27/01/2018 08:44 GMT+7 Email Print Like 0

បញ្ហាប្រឆាំងភេរវកម្ម៖ ប្រទេសអាស៊ានចំនួន៦បង្កើនកិច្ចសហប្រតិបតិ្តការផ្លាស់ប្ដូរព័ត៌មាន

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ប្រទេសអាស៊ានចំនួន៦រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃនិងប្រ៊ុយណេ បានឯកភាពគ្នាផ្លាស់ប្ដូរព័ត៌មានស្ដីពីការ ប្រឆាំងលទ្ធិភេរវកម្មនិងជ្រុលនិយមក្នុងតំបន់។

 ប៉ូលីសឥណ្ឌូនេស៊ីយាមល្បាតនៅកោះ Bali (រូបថត៖ AFP/TTXVN)

ពិធីបើកសម្ពោធគម្រោងការណ៍យកឈ្មោះ “Our Eye” (ភ្នែករបស់យើង) បានប្រព្រឹត្តទៅនៅ Nusa Dua លើកោះ Bali ប្រទេសឥណ្ឌូនេស៊ី។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការពារជាតិប្រទេសម្ចាស់ផ្ទះលោក Ryamizard Ryacudu បានសង្កត់ធ្ងន់ថា ប្រទេសនីមួយៗសុទ្ធតែមានរបៀបដោយឡែកដើម្បីទប់ទល់នឹងការគំរាមកំហែង ដូច្នេះហើយ បណ្ដាប្រទេសចាំបាច់ត្រូវសហការគ្នាដើម្បីការពារព័ត៌មានសំខាន់ៗ។ លោក Ryacudu អះអាងថា កិច្ចសហប្រតិបត្តិការនេះនឹងជួយរដ្ឋាភិបាលនៃក្រុមប្រទេសខាងលើ នាំចេញសេចក្ដីសំរេចប្រឆាំងការគំរាមកំហែង ដោយឈរលើការព្យាករណ៍និងសម្មតិកម្មដ៏ត្រឹមត្រូវជាង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ