30/05/2015 11:04 GMT+7 Email Print Like 0

បញ្ហានៅក្រិកក្របដណ្តប់ថ្ងៃធ្វើការទី ១ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ G7


បញ្ហានៅក្រិកក្របដណ្តប់ថ្ងៃធ្វើការទី ១ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ G7 (Image: VNA)

នារសៀល​ថ្ងៃទី២៨ខែឧសភាឆ្នាំ​២០១៥​ សន្និសីទ​ថ្នាក់រដ្ឋមន្ត្រីហិរញ្ញ​វត្ថុ​និង ទេសាភិបាល​ធនាគារ​កណ្ដាល​នៃ​បណ្ដា​​ក្រុម​ប្រទេសឧស្សាហកម្ម​អភិវឌ្ឍន៍ (G7)  បានមាន​សម័យប្រជុំ​ជាផ្លូវការ​នៅទី​ក្រុង Dresden អាល្លឺម៉ង់ ក្នុង​នោះ ​បញ្ហាបំណុល របស់ក្រិកគឺជាបញ្ហាស្នូល​មួយ។ នៅសម័យ​ប្រជុំលើក​នេះ រដ្ឋ​មន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេ​រិក​ លោក Jack Lew បានដាស់​តឿនភាគីទាក់ទិន​នានា ស្វែងរកដំណោះ​ស្រាយ សំរាប់​វិបត្តិ​បំណុល​នៃប្រ​ទេស​អឺរ៉ុប​ខាងត្បូងនេះ​សំដៅរួម​ចំណែកចូល ក្នុងស្ថិរភាព​រួមរបស់​សេដ្ឋកិច្ច​សកល។ អគ្គនាយិកា​រថវិការ​រូបីយវត្ថុ​អន្តរ​ជាតិ​ (IMF) លោក​ស្រី​ Christine Lagarde បានវាយ​តំលៃថា៖ អ្នក​ម្ចាស់បំណុល​អន្តរជាតិ​រួមមាន IMF គណៈ​កម្មា​ធិការ​​អឺរ៉ុប (EC) ធនាគារ​កណ្ដាល​អឺរ៉ុប (ECB) និង​ក្រិក បាន​ឈាន​ទៅ​វិធានការ​ចុង ក្រោយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បំណុល​នៃប្រទេស​នេះ។ ប៉ុន្តែ​លោក​ស្រី  Lagarde បានចាត់ទុក​ថា៖ ក្រិក​ត្រូវ​បង្ហាញ​នូវ​ប្តេជ្ញា​ចិត្ត​ក្នុង​ការកែ​ណែ​ទម្រង់​ឲ្យបានខ្លាំង​ក្លាថែម​ទៀត ។ ថ្នាក់ដឹកនាំ​របស់ ECB និង EC បន្តរក្សា​លក្ខ័ណ​​ថា៖ ក្រិក​ត្រូវ​អនុវត្ត​កំណែ​ទម្រង់​ភ្លាម មួយ​រំពិច​ក្នុងករណីប្រទេស​នេះចង់​ទទួល​បាន​កញ្ចប់ប្រាក់ ជួយ​ឧបត្ថម្ភបំពេញ​បន្ថែមដែល​រដ្ឋាភិបាល​ឆ្វេងនិយមរបស់នាយក​រដ្ឋមន្ត្រី Alexis Tsipras នៅបដិសេធ​នោះ។ ​ក្នុងថ្ងៃធ្វើការទី ១ អង្គសន្និ​សីទ G7 ក៏បានពិភាក្សា​អំពីការកសាងក្រម​បទដ្ឋាន​មួយ សំដៅ​ទប់​ទល់នឹងបទល្មើស​មិនចង់សម្ព័ន្ធ​នៃបណ្ដា​សម្ព័ន្ធ​ក្រុម​ហ៊ុន​ពហុជាតិ​​ព្រមទាំង ឯកភាពអំពីផែនការផ្តល់ជំនួយ​ហិរញ្ញវត្ថុ សំរាប់​រដ្ឋអំណាច​អ៊ុយ​ក្រែន​ និងវិធាន​ការណ៍​​ទប់​ស្កាត់ ប្រភពប្រាក់ជួយ​ឧបត្ថម្ភអង្គការ​ភេវរកម្ម​អន្តរជាតិ​ផងដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ