11/10/2015 14:07 GMT+7 Email Print Like 0

បញ្ហាជនអន្តោប្រវេសន៍៖ លីប៊ីចាប់ខ្លួនជនចំណាកស្រុកអាហ្វ្រិករាប់រយនាក់


បញ្ហាជនអន្តោប្រវេសន៍៖ លីប៊ីចាប់ខ្លួនជនចំណាកស្រុកអាហ្វ្រិករាប់រយនាក់ (Image:VNA)
នាថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៥ មជ្ឈដ្ឋានមន្ត្រីកំលាំងឥស្លាមដែលកំពុងត្រួតពិនិត្យរដ្ឋធានី Tripoli របស់លីប៊ី បានឲ្យដឹងថា៖ គេចាប់ខ្លួនជនអន្តោប្រវេសន៍ចំនួន ៣០០ នាក់មកពីអាហ្វ្រិកដែលកំពុងស្វែងរកឆ្លងសមុទ្រទៅកាន់អឺរ៉ុប។​ នេះគឺជាក្រុមជនចំណាកស្រុកច្រើនបំផុតដែលគេចាប់ខ្លួនក្នុងវគ្គនេះ។ អង្គការអន្តោប្រវេសន៍អន្តរជាតិ  (IOM) បានឲ្យដឹងថា៖ ពីដើមឆ្នាំ២០១៥ រហូតមកដល់ពេលនេះ ជនចំណាកស្រុកចំនួន ២៦០០ នាក់បានបាត់បងជីវិតនៅសមុទ្រមេឌីទែរ៉ាណេ។ នាថ្ងៃទីដដែល មជ្ឈដ្ឋានមន្ត្រីក្រិកបានឲ្យដឹងថា៖ កុមារាអាយុ ១ ឆ្នាំត្រូវស្លាប់ ក្នុងពេលទូកដឹកជញ្ជូនជនស៊ីរីចំនួន ៥៦ នាក់ពីទួរគីទៅកោះ Lesbos របស់ក្រិកបានលិចនាយប់ថ្ងៃទី ៨ ខែកញ្ញា។ មនុស្សនៅសេសសល់នៅលើទូកនេះត្រូវបានជួយសង្គ្រោះ៕ 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ