04/04/2016 11:30 GMT+7 Email Print Like 0

បញ្ហាជនចំណាកស្រុក៖អ៊ីតាលីព្រួយបារម្ភអំពីអំរែកធ្ងន់ក្រោយពីកិច្ចព្រមព្រៀងរវាង EU ជាមួយទួរគី


នាពេលខាងមុខខណៈដែលជនចំណាកស្រុក មិនទៅកាន់ក្រិកទៀតឡើយ គឺអ៊ីតាលីនឹងជាសេចក្ដីសង្ឃឹមតែមួយគត់ដែលរលកជនចំណាកស្រុកពីមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើងឆ្ពោះទៅ (រូបថត៖AP)

ការព្រួយបារម្ភអំពីរលកជនចំណាកស្រុកថ្មី ឆ្លងសមុទ្រមេឌីទែរ៉ាណេ​ទៅកាន់​អ៊ីតាលីកាន់​តែ ​កើន​ឡើង​ក្រោយ​ពី​ពេល​សហភាព​អឺរ៉ុប (EU) និងទួរគីទទួល​បាន​កិច្ច​ព្រម​ព្រៀង​សំដៅ​ទប់​ស្កាត់​រលក ​ជន​ចំណាក​ស្រុកហូរ​ចូល​អឺរ៉ុប​កាល​ពីថ្ងៃ​ទី​២០ ខែ​មិនា កន្លងទៅ។ ក្រសួងមហាផ្ទៃអ៊ីតាលីព្យាករណ៍ថា ប្រទេសនេះ នឹងទទួល​យក​ជន​ចំណាក​ស្រុក​ចំនួន២៧​ម៉ឺននាក់​ក្នុងឆ្នាំ២០១៥ ដែលកើនឡើង ២,៥ដងបើ​ប្រៀបនឹង​ឆ្នាំ២០១៥។ ការព្យាករណ៍​នេះផ្អែក​ទៅលើ​រលក​ជន​ចំណាក​ស្រុកធំ​មួយ​ ដែលកំពុងឆ្លងសមុទ្រទៅកាន់អ៊ីតាលី។ គិតតាំងពីកិច្ច​ព្រមព្រៀងរវាង EU និង​ទួរគី​ត្រូវ​បាន​ចុះហត្ថ​លេខាមក ចំនួនជនចំណាកស្រុកដែលទៅកាន់ អ៊ីតាលីតាមរយៈ​ផ្លូវសមុទ្រ​មេឌី​ទែរ៉ាណេ​បាន​កើន​ឡើង​ទ្វេដង​បើប្រៀប​នឹង​ចំនួន ជនចំណាកស្រុក​ទៅកាន់ក្រិកតាមរយៈផ្លូវសមុទ្រ Aegean របស់ទួរគី។ តាម​លោកស្រី Carlotta Sami ជាអ្នកនាំពាក្យនៃសាខាប្រចាំ នៅអឺរ៉ុបខាងត្បូងរបស់ ស្នងការអ.ស.បអំពីជន​ភៀសខ្លួ​ន​ថា នាពេល​ខាង​មុខ​ខណៈ ដែលជនចំណាកស្រុក មិនទៅកាន់ក្រិកទៀត​ឡើយ គឺអ៊ីតាលី​នឹង​ជាសេចក្ដី​សង្ឃឹម​តែមួយ​គត់​ដែល​រលក ជន​ចំណាក​ស្រុកពី​មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងឆ្ពោះទៅ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ