08/06/2015 09:40 GMT+7 Email Print Like 0

បញ្ញាវ័ន្តជនវៀតណាមនៅឯបរទេសរួមមតិលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់វៀតណាម ក្នុងខឿនសេដ្ឋកិច្ចសកល


វេទិការ៖ បញ្ញាវ័ន្តជនវៀតណាមនៅឯបរទេស ជាមួយការអភិវដ្ឍន៍សេដ្ឋកិច្ច និងធ្វើសមាហរណកម្មរបស់វៀតណាម
នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយបានប្រារព្វឡើង​វេទិការ៖  បញ្ញាវ័ន្តជនវៀតណាមនៅឯបរទេស ជាមួយការអភិវដ្ឍន៍សេដ្ឋកិច្ច និងធ្វើសមាហរណកម្មរបស់វៀតណាមក្នុងដំណាក់កាល ២០១៦​ -២០២០ ដោយ​ប្រធានបទ៖លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់វៀតណាមក្នុងខឿន​សេដ្ឋកិច្ច​សកល​។

នៅទីនេះ បណ្ដាអង្គសន្និសីទ បានពិភាក្សាអំពីបញ្ហា​ដូចជា៖​រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ រូបសណ្ឋានកំណើនរបស់​វៀតណាម …លៗ ថ្លែងមតិនៅទីនេះលោក Vuong Dinh Hue ប្រធាន​គណៈ​កម្មាធិការ​​សេដ្ឋកិច្ចមជ្ឈឹម បានអោយដឹងថា៖

 “ យើងខ្ញុំបានស្នើអោយបណ្ដាវាក្មិន អ្នកវិទ្យាសាស្ត្រប្រមូលផ្តុំវាយតំលៃ​អំពីលក្ខណៈពិសេសនៃនិន្នការ ស្ថាន​ភាព​នៅក្នុងនិងក្រៅប្រទេសនាបច្ចុប្បន្ន។ ប្រការទាំងនេះជះឥទ្ធិពលយ៉ាងម៉េចចំពោះការលើកកំពស់សមត្ថភាព​ប្រកួត​ប្រជែងរបស់វៀតណាមឬបញ្ហាផ្លាស់ប្តូរថ្មីនូវរូបសណ្ឋានរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច…ល​ៗ​៕​​​”​
តាម VOV5 -វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ