18/11/2020 16:37 GMT+7 Email Print Like 0

បញ្ជូនពលរដ្ឋវៀតណាមជាង ២៤០ នាក់ពី តៃវ៉ាន់(ចិន) ឲ្យវិលត្រឡប់​មក​ស្រុក​កំណើតវិញ

នាថ្ងៃទី ១៦ ខែវិច្ឆិកា ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងអាជ្ញាធរ តៃវ៉ាន់(ចិន) បានសហការគ្នារៀបចំជើងហោះហើរចំនួន ២ ជើង ដើម្បីបញ្ជូនពលរដ្ឋវៀតណាម ជាង ២៤០ នាក់ពី តៃវ៉ាន់(ចិន) ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។

បញ្ជូនពលរដ្ឋវៀតណាមជាង ២៤០  នាក់ពី តៃវ៉ាន់(ចិន) ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ


អ្នកដំណើរនៅលើជើងហោះហើរនេះរួមមានកុមារនិងសិស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺប្រចាំកាយ និស្សិតបានបញ្ចប់ការសិក្សាដែលជួបការលំបាកក្នុងការស្នាក់នៅ និងមិនអាចពន្យាពេលទិដ្ឋាការ កម្មករដែលបានផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ អ្នកធ្វើដំណើរដែលជាប់គាំង និងករណីជួបការលំបាកផ្សេងៗទៀត។

បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិ Cam Ranh  ភ្លាមៗ អ្នកដំណើរទាំងនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ