03/01/2016 15:09 GMT+7 Email Print Like 0

បញ្ជាការដ្ឋានប៉ូលីសចល័តធានាសុវត្ថិភាពសំរាប់បណ្ដាគោលដៅនិងព្រឹត្តិការណ៍សំខាន់របស់ប្រទេសជាតិ


បញ្ជាការដ្ឋានប៉ូលីសចល័តធានាសុវត្ថិភាពសំរាប់បណ្ដាគោលដៅនិងព្រឹត្តិការណ៍សំខាន់របស់ប្រទេសជាតិ

នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ​​២០១៦ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​អញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារត្រៀមខ្លួនជាស្រេច នៅបញ្ជាការដ្ឋានប៉ូលីសចល័ត ក្រសួងនគរបាលវៀតណាម។ វិភាគស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ភារកិច្ច​របស់កងកម្លាំងនគរបាលប្រជាជននិយាយរួម និងកងកម្លាំងប៉ូលីសចល័តនិយាយដោយឡែក ក្នុងឆ្នាំ ២០១៦ និងបណ្ដាឆ្នាំជាបន្តគឺធ្ងន់ធ្ងរណាស់។ ក្នុងនោះមានការរៀបចំល្អកងកម្លាំងប្រចាំការពារគោលដៅសំខាន់ៗ ព្រឹត្តិការណ៍នយោបាយ សង្គមក្នុងនិងក្រៅប្រទេសនៅវៀតណាម។ ពិសេសគឺការពារសុវត្ថិភាពជាដាច់ខាត សំរាប់មហាសន្និបាតទូទាំងប្រទេសលើកទី៧របស់បក្ស បោះឆ្នោតរដ្ឋសភានីតិកាលទី១៤​បោះ​ឆ្នោត​ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ដំណាក់កាល ២០១៦-២០២១ និងសកម្មភាពទទួលចូលឆ្នាំថ្មី របស់ប្រជាជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ