24/10/2016 09:59 GMT+7 Email Print Like 0

បញ្ជាការដ្ឋានកងទ័ពជើងទឹកសមុទ្រវៀតណាមប្រគល់នាវាប៉ូលីសសមុទ្រលេខ២០០០


បញ្ជាការដ្ឋានកងទ័ពជើងទឹកសមុទ្រវៀតណាមប្រគល់នាវាប៉ូលីសសមុទ្រលេខ២០០០

នាថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៦ នៅកំពង់ផែ Dinh Vu ទីក្រុង Hai Phong បញ្ជាការដ្ឋានប៉ូ​លីស​សមុទ្រ​បាន​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​ ១៨៩ អគ្គស្នងការឧស្សាហកម្ម ការពារជាតិ​បាន​រៀប​ចំ​ពិធី​ប្រគល់​នាវា​ប៉ូលីស​សមុទ្រ​លេខ​២០០០​។ នេះគឺជានាវាចុងក្រោយ ក្នុងចំ​ណោម​ក្រុមនាវាចំនួន​៧គ្រឿង ដែល​បាន​ដំឡើង​ថ្មីតាម​សេចក្ដី​សម្រេច​​ចិត្ត ​​របស់រដ្ឋស​ភាវៀ​ត​ណាម នីតិកាល​ទី១៣។ តាមនោះ រួម​ចំណែក​លើកកំ​ពស់​សមត្ថភាព​​ការ​ពារ​​អធិ​បតេយ្យ​​ភាព បូរ​ភាព​ដែន​​ដី និង​សន្តិសុ​ខ​លើសមុទ្រ​​របស់ប៉ូលីស​សមុទ្រ​វៀត​​ណាម​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ