03/03/2015 11:12 GMT+7 Email Print Like 0

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមទទួលឯកសារផែនទីអំពីប្រជុំកោះ Hoang Sa និង Truong Sa



 
នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ក្រសួងព័ត៏មាននិងទូរគមនាគមន៍​វៀត​ណាម​បាន​ប្រគល់​ក្រមឯកសារផែនទី “Hoang Sa Truong Sa គឺរបស់វៀតណាម - ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត” ជូន​បញ្ជាការដ្ឋានកងទ័ព ការពារព្រំដែន។អនុរដ្ឋមន្រ្តីក្រសួងព័ត៏មាននិងទូរគមនាគមន៍លោក Truong Minh Tuan​ បានប្រគល់ឯកសារ ផែនទីចំនួន១៨០ ជូនបញ្ជាការដ្ឋានកងទ័ព ការពារព្រំដែន។​នេះ​គឺជា​ក្រម​ឯកសារ​ដ៏​ថ្លៃថ្លាដែលបានប្រមូលផ្ដុំពីប្រភព ឯកសារនានារបស់បណ្ដាអ្នកស្រាវជ្រាវ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​។​​ ជាពិ​សេស​ក្នុង នោះមានរាជក្រិតនៃរាជកាល Nguyen ទាក់ទិនដោយផ្ទាល់ដល់បញ្ហាធ្វើ អាជីវកម្ម គ្រប់គ្រង បញ្ជាក់​និងអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមអំពី ប្រជុំកោះទាំង២ Hoang Sa និង Truong Sa ក្រោម​រាជកាល Nguyen (ឆ្នាំ១៨០២ ដល់ឆ្នាំ១៩៤៥)។ក្រៅពីនោះ នៅមានឯកសារជា​ច្រើន​ដែល​បាន​ប្រកាស​​តាំងពី សតវត្សទី១៧មក ដោយលោកខាងលិចនិងប្រទេសចិនខ្លួនឯង បានសឲ្យឃើញ ថា ចិន​មិន​មាន​អធិបតេយ្យភាពអំពីប្រជុំកោះ Truong Sa និង Hoang Sa ឡើយ៕ 
 
តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ