24/08/2021 22:24 GMT+7 Email Print Like 0

បញ្ចូនបុគ្គលិកពេទ្យចំនួន ៣.០០០ នាក់ជួយទីក្រុងហូជីមិញនិងបណ្តាខេត្តភាគខាងត្បូង

យោងតាមរបាយការណ៍ពីខេត្តក្រុងមួយចំនួនដែលបានផ្ញើជូនក្រសួងសុខាភិបាលបានឲ្យដឹងថា បុគ្គលិកសុខាភិបាលចំនួន ៧៥០ នាក់បន្ថែមទៀតនឹងទៅដល់ទីក្រុងហូជីមិញ និង Binh Duong, Long An, Dong Nai  ដើម្បីចូលរួមការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែសីហា ក្រសួងសុខាភិបាលបានកៀរគរកម្មាភិបាល អ្នកជំនាញ វេជ្ជបណ្ឌិតនិងនិស្សិតប្រមាណ ២.៣០០ នាក់មកពីអង្គភាពនានារបស់ក្រសួងសុខាភិបាល ដោយស្ម័គ្រចិត្តជួយទីក្រុងហូជីមិញនិងតំបន់ចំនួន ៣ នៃភាគខាងត្បូង បម្រើសកម្មភាពយកសំណាក  ធ្វើតេស្តនិងព្យាបាលអ្នកជំងឺកូវីដ ១៩។

យោងតាមរបាយការណ៍ពីខេត្តក្រុងមួយចំនួនដែលបានផ្ញើជូនក្រសួងសុខាភិបាលបានឲ្យដឹងថា បុគ្គលិកសុខាភិបាលចំនួន ៧៥០ នាក់បន្ថែមទៀត នឹងទៅដល់ទីក្រុងហូជីមិញ និង Binh Duong, Long An, Dong Nai  ដើម្បីចូលរួមការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ដូច្នេះ រួមជាមួយកម្មាភិបាល អ្នកជំនាញ វេជ្ជបណ្ឌិត សាស្ត្រាចារ្យ និស្សិតពេទ្យចំនួន ១៤.៥៤៣ នាក់ដែលបានមកដល់ទីក្រុងហូជីមិញនិងតំបន់ភាគខាងត្បូងជាច្រើន (គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ២១ ខែសីហា) នឹងមានបុគ្គលិកពេទ្យចំនួន ៣.០០០ នាក់បន្ថែមទៀត ទៅកាន់ទីក្រុងហូជីមិញនិងខេត្ត Binh Duong, Long An និងDong Nai  នៅដើមសប្តាហ៍នេះដើម្បីរួមដំណើរក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ