12/10/2015 09:51 GMT+7 Email Print Like 0

បញ្ចប់សន្និបាតលើកទី១២បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១១

នាពេលរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ សន្និបាតលើកទី ១២ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាល​ទី​១១​បាន​បញ្ចប់ប្រកបដោយជោគជ័យក្រោយរយៈពេល ៧ ថ្ងៃធ្វើការ។ នៅសន្និបាតលើកនេះ អង្គប្រជុំបានឯកភាព​នូវទិសដៅអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ​២០១៦​។ ស្តីពីការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតខាងមុខ អង្គប្រជុំបានពិភាគ្សាអំពីគំ​រោង​​បញ្ជីរាយនាមកម្មាភិបាលដែលបានឧទេ្ទសនាមចូលរួមគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១២ ជាលើកដំបូង និងបណ្តាយោបល់បំពេញបន្ថែមទៅលើរបាយការណ៍មួយចំនួនផងដែរ។ ស្តីពីទិសដៅបោះឆ្នោតសមាជិកសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ នាអាណត្តិខាងមុខ អង្គប្រជុំបាន​ឯកភាពពង្រីកតួនាទីជា​អ្នកដឹកនំា ពីមជ្ឈឹមដល់ តំបន់ ព្រមទាំងពង្រីកសិទ្ធិនិងកាតាព្វកិច្ចរបស់ពលរដ្ឋរបស់អ្នកបោះឆ្នោតទូទាំងប្រទេស។ ជ្រើសរើសសមាជិកសភានិងតំណាងក្រុមប្រឹក្សាប្រជាជនឲ្យស្របនឹងប្រាថ្នានិងសិទ្ធិជាម្ចាស់របស់ប្រជាជន។


អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិបញ្ចប់សន្និបាត

ថ្លែងមតិនៅពិធីបិទសន្និបាត តាងនាមការិយាល័យនយោបាយអគ្គលេខាបក្សកម្មុយសនិស្តវៀតណាម លោក ​Nguyen Phu Trong បានសង្កត់ ធ្ងន់ថា៖ “ការរៀបចំអនុវត្តល្អនូវសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកនេះនឹងរួមចំណែកយ៉ាងសកម្មទៅក្នុងការសម្រេចភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ២០១៥ ប្រកប​ដោយ​​ជោគជ័យ កសាងនិងអនុវត្តផែនការអភិឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦ ធ្វើល្អការងារកម្មាភិបាលរបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ រួមចំណែកធានាជោគជ័យរបស់មហាសន្និបាតបក្ស
កម្មុ​យនិស្តវៀតណាម លើកទី ១២ បញ្ជាណែនាំដោយ
ត្រឹមត្រូវនិងទាន់ពេលវេលានូវការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៤ និងការបោះឆ្នោតក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦ - ២០២១ ពង្រឹងនិងបង្កើនការរៀបចំក្បាលម៉ាស៊ីនរដ្ឋសំដៅឆ្លើយតបនឹង តម្រូវការនិងភារកិច្ចក្នុងដំណាក់កាល ២០១៦​-​២០២១​។​”​

អគ្គលេខាបក្ស Nguyen Phu Trong បានស្នើរឲ្យសមាជិកមជ្ឈឹមម្មាក់ៗគប្បីលើកកំពស់ ថែមទៀតនូវស្មារតីភារទទួលខុសត្រូវអនុវត្តឲ្យបានល្អសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១១ របស់បក្ស ជាពិសេស​គឺ​សេចក្តីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកនេះ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ