01/09/2017 10:45 GMT+7 Email Print Like 0

បង្ហាញមុខសៀវភៅជីវប្រវត្តិរបស់អ្នកទៅស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយជាតិ គីមីពុលពណ៌លឿងទុំ/dioxinវៀតណាម

សៀវភៅ “ផ្លូវលោកី-ភ្លើងមិនចេះរលត់”របស់អ្នកនិពន្ធ Tran To Nga អ្នកតំណាង ឲ្យជនរងគ្រោះ ដោយជាតិគីមីពុល ពណ៌លឿងទុំ/dioxin វៀតណាមរាប់លាននាក់បានដាក់ពាក្យប្តឹងក្រុមហ៊ុនគីមីអាមេរិកមួយចំនួនដែលប្រើប្រាស់ជាតិគីមីពុលព័ណ៌លឿងទុំក្នុងសង្គ្រាមនៅវៀតណាមនោះត្រូវបានផ្សព្វផ្សាយជាសាធារណ​ទូទាំង​ប្រ ទេស។

អ្នកនិពន្ធ Tran To Nga នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅ  “ផ្លូវលោកី-ភ្លើងមិនចេះរលត់”

វណ្ណកម្មមួយច្បាប់នេះមានកម្រាស់ជាង ៤០០ ទំព័រជាការរៀបរាបរបស់ លោកស្រី To Nga អំពីជីវិត៧៥ឆ្នាំរស់នៅ តស៊ូនិងប្រដេញតាមយុត្តិធម៌អស់មួយជីវិត។ តាមរយៈសៀវភៅនេះ លោកស្រី Tran To Nga បានចែករំលែកជាមួយជំនាន់វ័យ ក្មេងវៀតណាមនូវឧត្តមគតិល្អប្រសើរបស់ជំនាន់មុនៗ។

 លោកស្រី Tran To Nga ជាអតីតអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន  Giai Phong ។ អស់រយៈពេល៤០ឆ្នាំក្រោយសង្គ្រាម លោកស្រីបានរកឃើញខ្លួនផ្ទាល់និងកូនពីរនាក់ត្រូវរងផលប៉ះពាល់ដោយជាតិគីមីពុលព័ណ៌លឿងទុំ។ នាខែឧសភា ឆ្នាំ២០០៩ លោកស្រីបានធ្វើជាសាក្សីនៅតុលាការមនសិការអន្តរជាតិនៅទី ក្រុង​ប៉ារីសជំនុំជំរះក្រុមហ៊ុនគីមីចំនួន៣៧របស់អាមេរិកបានផ្គត់ផ្គងជាតិគីមីឲ្យកងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។ ហើយដល់ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី To Nga នឹងត្រឡប់ទៅបារាំងវិញ ចូលរួមការជំនុំជំរះលើកទី៩៕

តាម VOV5 -  វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ