05/03/2015 10:17 GMT+7 Email Print Like 0

បង្ហាញមុខគំរោងការណ៍កសាងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារពលករ

គំរោងការណ៍កសាងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារ ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៥ ដោយប្រមូលផ្ដុំ​ទៅលើ​បញ្ហាឯកទេសធ្វើពលកម្មនិងទំនាក់ទំនងជាមួយទិន្នផលធ្វើពលកម្ម។ ថ្លែងមតិនៅពិធីបង្ហាញមុខ​គំរោងការណ៍​​កសាង របាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារពលករ នាព្រឹកថ្ងៃទី៤ ខែ មិនា ឆ្នាំ២០១៥​ នៅ​រដ្ឋធានី​ហាណូយ ប្រធាន​សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Vu Tien Loc បានចាត់ទុក​ថា​ការ​ចាប់បដិសន្ធិរបស់គំរោងការណ៍នេះ មានអត្ថន័យដ៏ជាក់ស្ដែង ក្នុងកាលៈទេសៈនាបច្ចុប្បន្ន៖

ពិធីបង្ហាញមុខគំរោងការណ៍កសាងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារពលករ

 
“សហគមន៍ជនប្រើប្រាស់ពលករ ត្រូវមានសម្លេងធ្វើជាសេនាធិការសំរាប់បក្ស រដ្ឋ ក្នុងការ កសាងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីផ្សារពលករ ព្រមទាំងក៏ជាមុខសញ្ញាដែលចូលរួម យ៉ាងសកម្មក្នុងដំណើរការនេះដែរ។តាមនោះ ក្នុង​វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហគមន៍អង្គភាពអាជីវកម្ម ត្រូវជាកម្លាំងមួយក្នុងចំណោម​កម្លាំងស្នូល​ដែល​​ចូលរួម ក្នុងបញ្ហាទាំងនេះ លើកទឹកចិត្តឲ្យការចូលរួមក្នុងវិស័យបណ្ដុះបណ្ដាល និងបើកទ្វា សំរាប់​វិនិយោគិន​​បរទេស។ដោយមានការទទួលខុសត្រូវរបស់មជ្ឈដ្ឋានប្រើប្រាស់ ពលករ សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្មវៀតណាម បានកសាងគំរោងការណ៍១ ដោយប្រមូលផ្ដុំមតិរបស់​មជ្ឈដ្ឋានប្រើប្រាស់ពលករ​និង​នឹង​ប្រកាសជារៀងរាល់ឆ្នាំ”៕
 
តាម VOV5- វិទ្យុស​ម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ