09/03/2015 11:50 GMT+7 Email Print Like 0

បង្ហាញមុខគណៈប្រតិបតិ្តជាបណ្ដោះអាសន្តរបស់នារីវៀតណាមនៅកម្ពុជា

នារសៀលថ្ងៃទី៧ ខែមិនាឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គ សមាគមជនកម្ពុជាមានដើម​កំណើត​​វៀតណាម បានរៀបចំពិធីមិទ្ទីងក្នុងឱកាស រំលឹកខួបអនុស្សាវរីយលើកទី១០៥នៃទិវានារីអន្តរជាតិ (ថ្ងៃ​ទី​៨ ខែមិនា ឆ្នាំ២០១៥) និងបង្ហាញមុខ គណៈប្រតិបតិ្តជាបណ្ដោះអាសន្តរបស់សមាគមនារីវៀតណាមនៅកម្ពុ​ជា​។

ថ្លែងមតិ នៅពិធីនេះ លោកស្រី Pham Thanh Thuy អនុប្រធាននិងជាអគ្គលេខាធិកាអគ្គ សមាគមជនកម្ពុជា​មាន​​ដើម​កំណើត​វៀតណាម បានរំលឹកឡើងវិញនូវប្រពៃណី របស់នារីវៀតណាមអង់អាចក្លាហាន ស្មោះត្រង់ សកម្ម និងស្មារតីតស៊ូក្នុងការធ្វើពលកម្ម របស់នារីលើទូទាំងពិភពលោក។បណ្ដាជំនាន់នារីវៀតណាមនៅកម្ពុជា​ ជា​និច្ចកាល ខិតខំប្រឹងប្រែងក្នុងការធ្វើពលកម្ម ចូលរួមយ៉ាងសកម្មក្នុងការកសាង លើកកំពស់ តួនាទីរបស់​សហគមន៍​ជនវៀតណាមនៅកម្ពុជា រួមវិភាគទានក្នុងបុព្វហេតុពង្រឹងនិង ពង្រីកចំណងសាមគ្គីភាព​មិត្តភាព​រវាង​ប្រទេសទាំង២។ សមាគមនារីវៀតណាមនៅកម្ពុជា គឺជាទីកន្លែងដើម្បីបងប្អូនារីវៀតណាមនៅ ប្រទេស​សា​ម៉ីជួបប្រាស្រ័យ ចែករំលែកការលំបាក លើកទឹកចិត្តគ្នា ផ្លាស់ប្ដូរ បទពិសោធន៍ធ្វើការ បទពិសោធន៍ថែ​ទាំ​គ្រួសារ​ចិញ្ចឹមកូនចៅ៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ