23/01/2015 14:41 GMT+7 Email Print Like 0

បង្ហាញមុខក្រុមប្រឹក្សាពិគ្រោះយោបល់នៃគណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុ

នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០១៥ នៅ​រដ្ឋធានី​ហាណូយ​ក្រសួង​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​វៀត​ណាម បានរៀប​ចំ​ពិធី​បង្ហាញ​មុខក្រុម​ប្រឹក្សាពិគ្រោះ​យោបល់នៃគណៈ​កម្មាធិការ​ជាតិ​អំពីបំរ៉ែ​បំរួល​អាកាស​ធាតុ និងប្រកាស​របាយការណ៍​​ពិសេស​របស់​វៀត​ណាម​ស្ដីពី​ការ​គ្រប់គ្រង​ហានីភ័យ​ដោយ​គ្រោះធម្ម​ជាតិ​និងបាតុ​ភូតអស​កម្ម សំ​ដៅ​ជំ​រុញ​​ការសម្រប​ខ្លួនទៅ​នឹងបំរ៉ែ​បំរួល​អាកាស​ធាតុ។


ទិដ្ឋភាពនៃពិធីបង្ហាញមុខក្រុមប្រឹក្សាពិគ្រោះយោបល់នៃគណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាត

ការ​បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ពោលខាងលើ គឺសំដៅពិគ្រោះយោបល់​សំរាប់​រដ្ឋាភិបាល​និង​គណៈ​កម្មាធិការ​ជាតិ​​អំពីបំរ៉ែបំរួលអាកាសធាតុ នូវបណ្ដាការផ្ដួចផ្ដើមគំនិត គោលនយោបាយបញ្ហា​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​អំពី​បំរ៉ែ​បំរួល​​​​អាកាសធាតុ​ក្នុងបំណង​ទប់ទល់​ប្រកប​ដោយ​ប្រសិទ្ធភាព​នឹង​បំរ៉ែ​​បំរួល​អាកាសធាតុ​និងជួយឧបត្ថម្ភ​ការអភិវឌ្ឍន៍​​បៃ​តង។​អនុរដ្ឋម​ន្រ្តីក្រ​សួង​ធន​ធានធម្ម​ជាតិ​និង បរិស្ថាន​លោក Tran Hong Ha បានលើក​ច្បាស់ថា នា​ពេល​កន្លងទៅ​វៀត​ណាម បាន​ចេញ​ផ្សាយ​​និង​អនុវត្តការផ្ដួចផ្ដើមគំនិត យុទ្ធសាស្ត្រ គោលនយោបាយជា ច្រើន​ស្ដីពី​បំរ៉ែបំរួល​​អា​កាស​​ធាតុ​ ទប់​ទល់នឹងគ្រោះធម្មជាតិ និងអភិវឌ្ឍន៍ប្រកប ដោយចីរភាព។នាពេលខាងមុខ វៀត​ណាម​ត្រូវ​បង្កើន​​ការ​យល់​​ដឹងរបស់​រដ្ឋ អំណាច​គ្រប់ជាន់​ថ្នាក់អង្គការ​មហាជន​និងប្រជាពល​រដ្ឋ​អំពី​ការ​ទប់​​ទល់​​នឹង បំរ៉ែបំរួល​អាកាស​ធាតុ​ បន្តធ្វើសុក្រិតគោលនយោបាយ ក្បាលម៉ាស៊ីន គ្រប់គ្រងរដ្ឋ និង​ចលនា​ប្រភពកម្លាំង​ដើម្បីទប់ទល់​នឹង​បំរ៉ែបំរួល​អា​កាស​ធាតុ។

“នាពេលខាងមុខនេះ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន ក្រុមប្រឹក្សាពិគ្រោះ​យោបល់​នៃគណៈ​កម្មាធិការ​ជាតិអំពីបំ​រ៉ែ​​​បំរួល​​អាកាស​ធាតុនឹង​ឆាប់មាន​របាយការណ៍​ពិគ្រោះ​យោបល់​ដ៏ត្រឹម​ត្រូវ​និង​ជាប្រចាំ​ ដើម្បីរដ្ឋាភិបាលមាន​មូលដ្ឋាន ក្នុង​ការ​កំណត់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​លើគ្រប់​វិស័យ​”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ