12/08/2015 09:40 GMT+7 Email Print Like 0

បង្ហាញមុខក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយ

ថ្លែងមតិនៅពិធីបង្ហាញមុខក្រុមនារីសហគមន៍អាស៊ានដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៥ ជាពេលវេលាមានអត្ថន័យដ៏សែនសំខាន់ចំពោះការអភិវឌ្ឍន៍ចំពោះសមាគមន៍អាស៊ាននិងបុព្វហេតុជំរុញការីកចំរើនរបស់នារីទៀងផង។ 

ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងបណ្ដាតំណាងនៃក្រុមនារីសហគមន៍អាស៊ាន 

“ការបង្កើតក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយជាកិច្ចសន្យាដ៏ខ្លាំងក្លារមួយទៀតរបស់វៀតណាមចំពោះការខំប្រឹងប្រែងរួមកសាងសហគមន៍អាស៊ាន ដោយឆ្ពោះទៅប្រជាជន យក​ប្រជាជនជាមជ្ឈមណ្ឌល។ ខ្ញុំជឿជាក់ថា សមាជិកនានានៃក្រុមនារីសហគមន៍អាស៊ាននៅហាណូយនឹងមានសកម្មភាពជួបប្រាស្រ័យជាក់ស្ដែងនិងសម្បូរបែប ដើម្បីចែករំលែកបទពិសោធន៍ជួយឧបត្ថម្ភគ្នាទៅវិញទៅមក បង្កើនការយល់ដឹងគ្នានិងចំណងមិត្តភាព រួមចំណែកកសាងសហគមន៍អាស៊ានមួយរឹងមាំនិងសាមគ្គីភាព”។

ពិធីបង្ហាញមុខក្រុមនារីសហគមន៍អាស៊ាននៅក្រុងហាណូយ ជាសកម្មភាពមានអត្ថន័យពិសេសរបស់​វៀត​ណាម​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៨ទិវាបង្កើតអាស៊ាននិងលើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ