15/11/2015 09:14 GMT+7 Email Print Like 0

បង្កើនអំពាវនាវចរចារ កិច្ចសហប្រតិបត្តិការដើម្បីបន្ធូរស្រាលភាពតានតឹងនៅសមុទ្រខាងកើត


 បង្កើនអំពាវនាវចរចារ កិច្ចសហប្រតិបត្តិការដើម្បីបន្ធូរស្រាលភាពតានតឹងនៅសមុទ្រខាងកើត

នាថ្ងៃទី១៣និងទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ សិក្ខាសាលា លើកទី២៥ ស្ដីអំពី៖ទប់​ស្កាត់ជំលោះនៅសមុទ្រខាងកើត នៅទីក្រុង Jakarta ឥណ្ឌូនេស៊ី ។ នេះគឺជា​សិក្ខាសាលា​ប្រចាំឆ្នាំរវាងប្រទេសចំនួន១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចិន និងតៃវ៉ាន់ (ចិន) ចាប់ពីលើកដំបូងនាឆ្នាំ១៩៩០។ គោលដៅរបស់សិក្ខាសាលាលើកនេះ​គឺ ពិភាក្សានិងផ្លាស់ប្តូរ​អំពីគំរោងសហប្រតិបត្តិការ តាមនោះកាត់បន្ថយភាពតានតឹង និងបង្កើនកិច្ចសហប្រតិបត្តិការសន្ទនាក្នុងតំបន់។

នៅទីនេះ លោកស្រី Nguyen Minh Nguyet ប្រធានគណៈប្រតិភូ​វៀតណាម​ និង​ជា​​អនុប្រធាននាយកដ្ឋានច្បាប់និងអនុសញ្ញាអន្តរជាតិ ក្រសួងការបរទេស​វៀតណាម ​បានអោយដឹងថា៖ វៀតណាមអះអាងជាថ្មីម្តងទៀត ថា មានភស្តុ​តាងខាងគតិយុត្តិនិង​ប្រវត្តិសាស្ត្រ ចំពោះកោះផ្សេងៗនៅសមុទ្រខាងកើត។ វៀតណាមក៏បានសម្ដែងការ​ព្រួយបារម្ភអំពីស្ថានភាពនាពេលថ្មីៗនេះនៅក្នុងតំបន់ ។ គណៈប្រតិភូវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលសកម្មក្នុងកិច្ចប្រជុំនាខែតុលាកន្លងទៅ របស់ក្រុមការងារ​រួមអាស៊ាននិងចិន ស្ដីអំពីការអនុវត្តសេចក្ដីប្រកាស ស្ដីពីប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយភាគីទាំងពីរបន្តពិភាក្សាកសាងក្រមប្រតិបត្តិ​នៅ​សមុទ្រខាងកើត (COC)៕

តាម VOV5 -  វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ