13/11/2015 08:54 GMT+7 Email Print Like 0

បង្កើនសាមគ្គីភាព មិត្តភាពប្រពៃណីរវាងវៀតណាមនិងកម្ពុជា


បង្កើនសាមគ្គីភាព មិត្តភាពប្រពៃណីរវាងវៀតណាមនិងកម្ពុជា

ស្ថិតនៅក្នុង​ក្របខ័ណ្ឌបណ្ដាសកម្មភាពនៃសប្ដាហ៍វប្បធម៌កម្ពុជា នៅវៀតណាម នាព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥​ គណៈ​ប្រតិភូក្រសួង​វប្បធម៌ វិចិត្រសិល្បះកម្ពុជា​ដឹក​នាំដោយ លោកស្រី ម៉ិញកុសនី រដ្ឋលេខាធិការ​ក្រសួង បាន​មាន​ជំនួប​ធ្វើការ​ជា​មួយថ្នាក់ដឹកនាំខេត្ត Soc Trang ។ នៅក្នុងជំនួបធ្វើការនេះ លោកស្រី ម៉ិញកុសនី​បាន​វាយតំលៃ​ខ្ពស់​ចំពោះ​ចំណង​សាមគ្គីភាព រវាងសហគន៍បណ្ដាជនជាតិ Kinh, Khmer, Hoa របស់​ខេត្ត ហើយ​កត់​សម្គាល់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ របស់រដ្ឋអំណាចតំបន់ ក្នុងការអភិវឌ្ឍន៍ជីវភាពរស់នៅ និងអភិរក្សប្រភេទវប្បធម៌ វិចិត្រសិល្បៈ​ប្រពៃ​ណីរ​បស់​ជន​រួមជាតិខ្មែរ។ ក្រុមសិល្បះព្រះរាជាណាចក្រកម្ពុជា មានឱកាសជួបប្រា​ស្រ័យ និងសម្ដែងនៅ​ទីក្រុង​ហូជីមិញ និង​ខេត្ត Son Trang ។ នេះគឺជាសកម្មភាពជួប​ប្រាស្រ័យមាន​អត្ថន័យ​ជាក់​ស្ដែង ក្នុង​ការលើក​កំពស់​ចំណេះដឹង ចំណង​សាមគ្គីភាព​មិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ