20/08/2015 10:04 GMT+7 Email Print Like 0

បង្កើនសកម្មភាពពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន

បង្កើនសកម្មភាពពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន (VNP) 

នាថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ គណៈ​ប្រតិភូ​អង្គភាព​អាជីវកម្ម​ហ្វីលីពីន​រួមមាន​អង្គភាព​អាជីវ​កម្ម​ចំនួន​១៥បាន​ចូលរួម​ពិធី​ផ្លាស់ប្តូរ​​ជាមួយអង្គភាព​អាជីវកម្មវៀត​ណាម នៅទីក្រុង​ហូជីមិញ។ បណ្ដា​អង្គភាព​អាជីវកម្ម​នៃប្រ​ទេស​ទាំង​ពីរ​បាន​ឯកភាព​ថា ឆ្នាំ២០១៥​ កំពុងបើក​ចេញឱកាស​សហប្រតិបត្តិការ​ជាច្រើន​សំរាប់​អង្គភាព​អាជីវកម្ម​នៃប្រទេស​ទាំងពីរ ជា​ពិសេសគឺ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​បង្កើត​នាចុង​ឆ្នាំនេះ។ ហេតុនេះ​ហើយ​​ការ​តភ្ជាប់​ពាណិជ្ជកម្ម ​រវាងអង្គភាព​អាជីវកម្ម​នៃប្រទេស​ទាំងពីរ​ នឹង​​រួម​ចំណែក​​ជំរុញ​ទំនាក់​​ទំនង​​សហ​ប្រតិបត្តិ​​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម ទន្ទឹម​​នឹងនោះ​បង្កលក្ខណៈ សំរាប់អង្គភាព​អាជីវកម្មនៃភាគី​​ទាំងពីរ​ស្វែង​រក​ដៃ​គូ​សឹក្សាស្វែង​យល់​ទីផ្សារ។

នាបច្ចុប្បន្ន​ប្រភពទុន FDI ពីហ្វីលីពីនចូលមកវៀតណាម ប្រមូលផ្ដុំទៅលើ​វិស័យ​ឧស្សាហកម្មកែ​ច្នៃ បន្ទាប់​នោះ​គឺវិស័យ​កសិរុក្ខ​កម្ម​ជលផល។ គិតមកដល់​ខែមិថុនា​កន្លង​ទៅមាន​គំរោង​ការណ៍​វិនិយោគ​ចំនួន៧០របស់​ហ្វីលីពីន​នៅខេត្ត​ ​ក្រុង​ចំនួន១៦​របស់វៀត​ណាម ដោយ​មាន​ចំនួន​ទុន​វិនិយោគ​ជាង៣០០លាន​ដុល្លារ​អាមេរិក​៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ