14/01/2018 07:36 GMT+7 Email Print Like 0

បង្កើនសកម្មភាពជួបប្រាស្រ័យមិត្តភាពរវាងវៀតណាមជាមួយជប៉ុន

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅក្នុងជំនួបជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធសភាមិត្ត ភាពជប៉ុន-វៀតណាម​ លោក Tsutomu Takebe នោះ ប្រធានគណៈចាត់តាំងមជ្ឈឹម ប្រធានក្រុមសភាមិត្តភាពវៀតណាម-ជប៉ុន លោក Pham Minh Chinh បានជូនដំណឹងថា រដ្ឋសភាវៀតណាមនឹងទទួលរៀបចំវេទិកាអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៦ (APPF-26) នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១មករាឆ្នាំ ២០១៨។

វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព

លោក Pham Minh Chinh ក៏បានគាំទ្រចំពោះការដែលសភាជាន់ទាប ជប៉ុនបានបញ្ចូនគណៈប្រតិភូចូលរួមក្នុងវេទិកានេះ។

រីឯ លោក Tsutomu Takebe បានឲ្យដឹងថា ជប៉ុនកំពុងសកម្ម អនុវត្តរាល់សកម្មភាពជាក់ស្តែងប្រកបដោយអត្ថន័យក្នុងឱកាសនេះ។ លោករូបនេះបានសម្តែងក្តីជឿជាក់ថា វៀតណាមនឹងរៀបចំប្រកបដោយជោគជ័យវេទិកា APPF-26 ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ