18/11/2014 09:32 GMT+7 Email Print Like 0

បង្កើនប្រសិទ្ធិភាពសកម្មភាពនៃកិច្ចការបរទេសប្រជាជន ក្នុងដំណាក់កាលធ្វើសមាហរណកម្ម

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ​ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៦៤នៃទិវាប្រពៃណីសម្ព័ន្ធសមាគមបណ្ដា​អង្គការមិត្តភាពវៀតណាម(ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៤)។ ថ្លែងមតិនៅទីនេះ ប្រធាន​សម្ព័ន្ធសមាគម​ លោក Vu Xuan Hong បាន​អះអាងថា៖ ក្នុងអំឡុង៦៤ឆ្នាំកន្លងទៅ ​កម្មាភិបាលគ្រប់ជំនាន់បំពេញការងារ​កិច្ច​ការ​បរទេស​ប្រជាជនបានរួមដំណើរជាមួយ​កម្លាំងកិច្ចការបរទេសប្រជាជនរបស់បក្ស រដ្ឋ ជានិច្ច​កាល​ពង្រឹងនិងពង្រីកសតិអារម្មណ៍លោក​ប្រធានហូជីមិញ ពង្រីកតួនាទីសំខាន់​នៅ​ក្នុង​បុព្វ​ហេតុ​តស៊ូ ដណ្ដើមឯករាជ្យជាតិ និងកសាងមាតុប្រទេស។ ក្នុងដំណាក់កាលនាបច្ចុប្បន្ន និន្នការ​​សាកលភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅ ​ទូលំទូលាយ ទំនាក់ទំនងរវាងបណ្ដាប្រទេសជាសហប្រតិបត្តិការផង និង​តស៊ូផង។ នាបច្ចុប្បន្ន វៀត​ណាម​កំ​ពុង​ខំប្រឹងប្រែងដល់ឆ្នាំ២០២០ ក្លាយទៅជាប្រទេសឧស្សាហកម្មជាសារវ័ន្តតាមទិសទំនើប។ ដូច្នេះ​ កិច្ចការបរទេសប្រជាជន​ដើរតួនាទីកាន់តែ​សំខាន់។​

អតីតប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Binh


អញ្ជើញមកចូលរួម និងសំណេះសំណាលជាមួយបណ្ដាជំនាន់កម្មា​ភិបាល​ប្រកប​ការងារ​កិច្ច​ការ​បរទេស​ប្រជាជន អតីតប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Binhអតីតប្រធានសម្ព័ន្ធ​សមាគម​បណ្ដាអង្គការមិត្ត​ភាពវៀតណាម ប្រធានមូលនិធិ​សន្តិភាព​ និងអភិវឌ្ឍន៍​វៀត​ណាម​បាន​សង្កត់ធ្ងនថា៖

“ ឥឡូវនេះ វៀតណាមកំពុងឈានចូលក្នុងដំណាក់កាលថ្មី ដោយ​មានលក្ខណះពិសេស​ដោយ​ឡែក​ ដូច្នេះ កិច្ចការបរទេសប្រជាជនក៏ត្រូវ​ពង្រីករាល់មេរៀនសំខាន់ៗ​ក្នុងដំណាក់​កាល​មុន​នេះ ​និងបំពេញបន្ថែម បំភ្លឺក្នុងស្ថានភាពថ្មីៗនេះ។ ​មេរៀបធំរបស់​វៀត​ណាម​ នោះគឺ​សាមគ្គី​ភាព​​ជាតិ សាមគ្គីអន្តរជាតិ។ ខ្ញុំចាត់ទុកថាវានៅរក្សារ​ដដែលតំលៃ។ យើងត្រូវ​កសាងអោយ​បាន​​ទំនាក់ទំនងអន្តរជាតិដ៏ធំទូលាយដោយគាំទ្រយើងក្នុងកិច្ចការពារអធិបតេយ្យភាពនៃមាតុប្រទេស​៕”

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ