15/01/2015 14:54 GMT+7 Email Print Like 0

បង្កើនប្រភពកម្លាំងសម្រាប់តំបន់ឆ្ងាយដាចស្រយាលតំបន់ជនជាតិភាគតិចក្នុងឆ្នាំ២០១៥


លោក Nguyen Xuan Phuc ថ្ឡែងមតិក្នុងសន្និសីទ (រូបថតៈ chinnhphu.vn)

 បង្កើនប្រភពកម្លាំងសម្រាប់តំបន់ឆ្ងាយដាច់ ស្រយាលតំបន់ជនជាតិភាគតិចក្នុងឆ្នាំ២០១៥។ ឧបនាយករដ្ឋមន្ត្រី​វៀត​ណាម​លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ដូច្នេះក្នុងសន្និសីទបូកសរុបការងារជនជាតិ ២០១៤ និងលាតត្រ
ដាង​ភារកិច្ចឆ្នាំ ២០១៥នៅទីក្រុងហាណូយនាថ្ងៃទី១៤មករា។ លោក Nguyen Xuan Phuc បានវាយតម្លៃថា ក្នុងឆ្នាំ២០១៤​ ក្រសួងផ្នែកនានា បានអនុវត្តល្អការងារជន ជាតិពីមជ្ឈឹមដល់តំបន់។ លោកបានស្នើថា ក្នុងឆ្នាំ២០១៥ ក្រសួង​ផ្នែកនានា ត្រូវ ចាត់តាំងកម្មាភិបាលមានសមត្ថភាពទៅបំពេញការងារនិងត្រួតពិនិត្យការងារ នៅតំបន់​ឆ្ងាយ​ដាច់​ស្រយាល តំបន់ជនជាតិភាគតិច។ លោក Nguyen Xuan Phuc បានក្រើនរំលឹកថា៖

“ត្រូវពង្រីកស្មារតីពឹងផ្អែកលើខ្លួនឯងនៃជនជាតិនីមួយៗ ភូមិនីមួយៗ និង ជនម្នាក់ៗដើម្បីពង្រីកស្មារតីសាមគ្គី រួម​ជា​មួយ​​​ប្រភពកម្លាំងរដ្ឋដើម្បី​កាត់បន្ថយភាពក្រីក្រកសាងជនបទថ្មី”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ