24/12/2018 11:05 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក


 លោក Cao Quoc  Hung អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានជ្រើសតាំងធ្វើជាប្រធានសមាគម (រូបថតៈ TTXVN)

 ក្នុងអាណត្តិ ២០១៨ - ២០២៣ នេះ  សមាជិកនៃសមាគម បានឯកភាពបន្ត​ជំរុញខ្លាំងការ​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​ ក៏ដូច​ជា​ទម្រង់​នៃការ​ប្រតិប​ត្តិ​របស់​អង្គ​ការ​​សមាគម។​
 
សមាគមមិត្តភាពសហប្រតិបត្តិការវៀតណាម - អាហ្វ្រិក ​បានប្រារព្ធមហាសន្និ បាតទូទាំង​ប្រទេស​​លើកទី ៣ អាណត្តិ​ ២០១៨ - ២០២៣  នៅថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង​ហាណូ​យ។​ មហាសន្និបាតលើកនេះ បា​នជ្រើស​រើសលោក​ Cao Quoc  Hung អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្មនិងពាណិជ្ជកម្ម ធ្វើជាប្រធានសមា​គម និង​បោះ​ឆ្នោត​ជ្រើសរើស គណៈកម្មា ធិការប្រតិបត្តិដោយមានសមាជិកចំនួ​ន ២៤ រូប។​
 
ចាប់​តាំងពីការបង្កើត (ពីថ្ងៃទី ១២ ខែ វិច្ឆិកាឆ្នាំ ២០០៤)មក រហូតដល់បច្ចុប្បន្ន  ដោយ​ឈរលើ​គោល​ការណ៍​ណែនាំ​ និងគោលនយោបាយកិច្ចកា​របរទេស របស់បក្សនិងរដ្ឋាភិបាល សមា​គមមិត្តភាពសហប្រតិបត្តិ​ការ វៀត​ណាម​ - អាហ្រ្វិក តែងតែរក្សានិងអនុវ​ត្តនូវសកម្មភាពលើ​គ្រប់​វិស័យ ដែល​រួម​ចំណែក​ដល់ការពង្រឹង​ចំណង​មិត្តភាព​ រវាងប្រជាជនវៀត​ណាម និងបណ្តាប្រទេសនៅក្នុងតំបន់​អាហ្រ្វិកតែម្តង។
 
ក្នុង​អាណត្តិ ២០១៨ - ២០២៣ នេះ  សមាជិកនៃសមាគម បានឯកភាពបន្តជំរុញខ្លាំងការផ្សព្វផ្សាយ នូវ​ខ្លឹម​សារ​ក៏ដូច​ជាទម្រង់នៃការប្រតិបត្តិរបស់អង្គការសមា​គម។  ទន្ទឹមជាមួ​យគ្នា​នេះ សមាគម​ក៏បាន​រក្សាល្អ​នូវទំនាក់​ទំនងល្អ ​ជាមួយស្ថានទូតនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំ​នៅទីក្រុងហាណូយ និង​ស្ថាប័ន​នានា​របស់​វៀត​ណាម​ដែលមាន​ទំនាក់ទំ​នង​ជាមួយអាហ្វ្រិក។
 
​រួមជាមួយគ្នានោះ សមាគមតែងតែរួមសហការជាមួយបណ្តាស្ថានទូត របស់​អាហ្វ្រិកប្រចាំ​នៅទីក្រុង​ហាណូយ​ដើម្បី​ស្វែង​រក និងបង្កើតភាពជាដៃ​គូជាមួយអង្គការមិត្តភាពប្រជា​ជន នៅអាហ្វ្រិក ជា​ពិសេស ផ្តោតការយក​ចិត្តទុក​ដាក់​បន្ថែមទៀត​ លើការផ្តល់និងការផ្លាស់ប្តូរ​ព័ត៌មាន ឯកសារវប្បធម៌ សេដ្ឋកិច្ច-​សង្គម​  រៀបចំ​សិក្ខាសាលា​និង​ការតាំងពិព័រ ណ៍លើវិស័យដែលភាគី​ទាំងពីរ មានអត្ថប្រយោជន៍ទៅវិញទៅម​ក៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ