21/08/2019 11:02 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម - ឡាវ


 ទិដ្ឋភាពនៃជំនួប
 

 នារសៀល​ថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បាន​ជួបពិភាក្សាការងារជាមួយគណប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ដឹកនាំដោយអនុប្រធានរដ្ឋសភាឡាវ លោក Bounpone Bouttanavong ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
 
នៅ៍ទី​នេះ ភាគីទាំងពីរបានឯកភាពគ្នាថានាពេលខាងមុខ នឹងបន្តរួម​សហការ​ដើម្បី​រៀប​ចំ​ល្អនូវ​រាល់​ជំនួប​ជាន់​​ខ្ពស់​រវាងថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរ រៀបចំបណ្ដាសិក្ខា​សាលា​ជំនាញ​រ​វាង​ស្ថាប័ន​ជំនាញ​រវាង​រដ្ឋសភា​នៃ​ប្រទេស​​ទាំង​ពីរ បើករគ្គបំពាក់បំប៉នបទពិសោ​ធន៍ស្ដីពីការងារតាក់តែងច្បា​ប់។​ ទន្ទឹមនឹង​នេះរដ្ឋ​សភានៃ​ប្រទេស​​ទាំងពីរនឹងរួម​សហការគ្នាក្នុង​ការបង្កើត​ក្រុម​ឃ្លាំមើល​រួមលើស​កម្មភាព​នៅតាម​ច្រកទ្វារ​ព្រំដែននៃ​ប្រទេស​ទាំងពីរ សំដៅដោះស្រាយការលំ​បាក ក៏ដូចជារួមចំណែកជំរុ​ញទំហំពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ផ​​ង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ