24/08/2015 10:37 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងមិត្តភាពវៀតណាម-អ៊ូសបេគីស្ថាន

នាថ្ងៃទី២២ខែសីហាឆ្នាំ២០១៥ នៅរដ្ឋធានី​ហាណូយ សម្ព័ន្ធ​បណ្ដាអង្គ​ការ​មិត្ត​ភាព​វៀត​ណាម​បាន​សហការ​រៀប​ចំ​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍​លើក​ទី​២៤​ទិវាឯ​ករាជ្យ​របស់​សាធារណៈរដ្ឋ​អ៊ូសបេ​គីស្ថាន (ថ្ងៃទី១ខែកញ្ញា) និង​លើក​ទី​៧០ទិវា​បុណ្យ​ឯក​រាជ្យជាតិ​វៀត​ណាម (ថ្ងៃទី២ខែកញ្ញា)។ ថ្លែងមតិនៅទី​នេះ ប្រធាន​សមាគមន៍​មិត្ត​ភាព​វៀត​ណាម​-អ៊ូស​បេគីស្ថាន លោក Luong Phan Cu បាន​ឲ្យដឹង​ថា នេះជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ដែល​រួម​ចំណែក​បង្កើន​ទំនាក់​ទំនង​មិត្តភាព កិច្ចសហ​ប្រតិបតិ្ត​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ។ រីឯ​តំណាង​ស្ថាន​កុង​ស៊ុល​អ៊ូស​បេគី ស្ថានប្រចាំ​នៅវៀត​ណាម​បាន​វាយតំលៃ​ខ្ពស់ ចំពោះសមិទ្ធិផល​សហប្រតិបតិ្តការ រវាងប្រ​ទេស​ទាំង​ពីរ​ នាពេលកន្លងទៅ ព្រមទាំងអះអាងថា នឹងបន្តគាំទ្រ សហប្រតិបតិ្ត​ការ​ជាមួយ​សមាគមន៍​មិត្តភាព​វៀត​ណាម​-អ៊ូសបេគីស្ថាន អនុវត្ត​ជាច្រើនថែម​ទៀត​នូវសកម្មភាព​សំដៅ​រឹត​បណ្ដឹង​ទំនាក់​ទំនង​មិត្ត​ភាព​សាមគ្គីភាព​រ​វាង​ប្រជា​ជន​នៃប្រទេស​ទាំង​ពីរ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ