12/07/2016 10:29 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងឡាវ

 
បង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងឡាវ (Image: VNA)

នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន​ធ្វើជា អធិបតីពិធីទទួលជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh ដែលកំពុងមាន ដំ​ណើរ​ទស្សនកិច្ចនៅវៀតណាម។ នាថ្ងៃដដែល លោក Dinh The Huynh សមាជិកការិយាល័យនយោបាយនិងជា សមាជិកអចិន្ត្រៃយ៍គណៈលេខា រួមជាមួយអនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានមានការ​ចរចារជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀតទទួលសេចក្តីអញ្ជើញ​របស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ នាយឧត្តមសេនីយ៍ Vilay Lakhamphong ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម នាយឧត្តមសេនីយ៍ Luong Cuong បានទៅបំពេញទស្សនកិច្ចនៅឡាវចាប់ពី​ថ្ងៃទី ១១ ដល់ទី ១៤ កក្កដា ឆ្នាំ២០១៦។ គោលដៅនៃដំណើរទស្សនកិច្ចនេះគឺបង្កើនទំនាក់ទំនងមិត្តភាព ប្រពៃណីសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ