13/05/2016 09:28 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងប្រទេសអាស៊ាននានា


បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងប្រទេសអាស៊ាននានា

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋ​ទូត​នៃប្រទេសជាសមាជិកអាស៊ាននានា​ នាយករដ្ឋ​មន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានសម្ដែងជំនឿជាក់​ថា៖ ​បណ្ដា​ឯកអគ្គរដ្ឋទូតនឹងបន្តរួមវិភាគទានរបស់ខ្លួនចំពោះការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាមួយវៀតណាម។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ ប្រទេសជាសមាជិក​អាស៊ានទាំងឡាយត្រូវខំប្រឹងប្រែងកសាងអាស៊ានមួយប្រកបដោយសាមគ្គីភាព ឯកភាព ពិសេសគឺក្នុង​យុទ្ធសាស្ត្រតំបន់​មានបំរ៉ែបំរួល​ច្រើន។ វៀតណាមសន្យារួមសហការជិតស្និទ្ធជាមួយប្រទេស​អាស៊ានទាំង​ឡាយ  បន្តម្ចាស់ការ សកម្ម រួមវិភាគទានដើម្បីរក្សាតួនាទីម្ចាស់ការ បង្កើនសាមគ្គីភាព ឯកភាពក្នុងអាស៊ាន។

ចំពោះបំរ៉ែបំរួលនានានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រីបានស្នើអោយប្រទេសទាំងអស់បង្កើនការរួមសហការ​ ដើម្បីពង្រីកតួនាទីស្នូលរបស់អាស៊ាន រក្សាចំណងសាមគ្គីភាព និងកសាងគោលជំហររួមមួយរបស់អាស៊ាន ចំពោះបញ្ហាសមុទ្រ​ខាងកើត ជំរុញការដោះស្រាយជំលោះនានាដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ 
ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕​

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ