03/12/2015 09:19 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាងវៀតណាមជាមួយឡាវ

នាយប់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ​​២០១៥ នៅទីក្រុងហាណូយ ស្ថានទូតឡាវប្រចាំ នៅវៀត​ណាម​បាន​រៀប​ចំពិធី​ជប់​លៀង​ក្នុង​ឱកាស​រំលឹកខួបលើកទី៤០ នៃទិ​វាបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្ងៃទី២ខែ​ធ្នូ។ អញ្ជើញ​ចូលរួម​ក្នុងពិធី អនុប្រធានរដ្ឋវៀតណាមលោក​ស្រី Nguyen Thi Doan បានអះ​អាងថា៖

“បក្សនិងរដ្ឋវៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុត សម្រាប់​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​មិត្ត​ភាព​ជា​ប្រពៃណី សាមគ្គីភាព ពិសេស និង​កិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ​ជាមួយ​ឡាវ ដើម្បីសុខ​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ក្នុងតំបន់និងលើពិភព​លោក។ តាងនាមបក្ស រដ្ឋនិងប្រជាជន​វៀត​ណាម​សូម​ប្រសិទ្ធិពរ​ជូនប្រជាជន ឡាវជាភាតរៈ ក្រោមការដឹក​នាំដ៏ឈ្លាសវៃរបស់បក្សប្រជាជន បដិវត្តន៍ឡាវ ដែល​លោក​អគ្គលេខា​និង​ជាប្រធានរដ្ឋ​ Chumaly Saynhaxon ជាប្រមុខ បន្ត ដណ្តើមបានជ័យជម្នះថ្មី ក្នុងកិច្ចការការពារ​និង​កសាង​ប្រកបដោយ​ជោគជ័យ ប្រទេសឡាវសុខសន្តិភាព ឯករាជ្យ​ប្រជាធិបតេយ្យ ឯកភាពនិងសម្បូរុងរឿង”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ