20/11/2014 11:20 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងជាមួយវៀតណាមនាំមកនូវផលប្រយោជន៍គួរអោយកត់សម្គាល់សំរាប់រុស្ស៊ី


កាសែតPravda របស់រុស្ស៊ី ទើបនឹងបានចុះផ្សាយអត្ថបទស្ដីពីបណ្ដាចំណុចភ្លឺក្នុងខឿនសេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០១៤

ការសែត Pravda របស់រុស្ស៊ី ទើបនឹងបានចុះផ្សាយអត្ថបទស្ដីពី​បណ្ដាចំណុច​ភ្លឺ​ក្នុងខឿន​សេដ្ឋកិច្ច​វៀតណាម ឆ្នាំ ២០១៤ និងការ​ចាំបាច់របស់រុស្ស៊ី ត្រូវបង្កើនទំនាក់ទំនង​ជាមួយ​វៀត​ណាម​។ ​តាមអ្នកជំនាញការសេដ្ឋកិច្ច Ilya Usov អ្នកនិពន្ធអត្ថបទនេះបាន​អោយ​ដឹងថា៖ ដោយ​មាន​បណ្ដាសេចក្ដីប្រកាសផ្តល់អាទិភាពដល់យុទ្ធសាស្ត្រ​សហប្រតិបត្តិការ ជាមួយតំបន់អាស៊ី-ប៉ា​ស៊ីហ្វីក ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ​ រុស្ស៊ីកំពុងបញ្ជាក់ពីការផ្លាស់ប្តូរថ្មិ​របស់ខ្លួនក្នុង​គោល​នយោបាយ​​កិច្ចការ​បរទេសរបស់ខ្លួន។ នៅសន្និសីទជាន់ខ្ពស់ អាស៊ីបូពា៍ (EAS) ដែល​ទើប​នឹង​បាន​ប្រព្រឹត្តទៅនៅមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ​Dmitry Medvedev បាន​ស្ដី​អំ​ពី​វៀត​ណាម​ដូចជាឧទាហរណ៍គំរូ១ ​ហើយអះអាងថា៖​ប្រសិនបើវៀតណាមចងសម្ព័ន្ធប្រកបដោយ​ជោគ​ជ័យ​ជាមួយតំបន់ពាណិជ្ជកម្មសេរីនៃសម្ព័ន្ធភាពគយ (រួមមាន រុស្ស៊ី Kazakhstan Belarus) និងបទពិសោធន៍នេះនឹងបានពង្រីកនៅប្រទេសផ្សេងៗ​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Ilya Usov បានអោយដឹងថែម​ទៀត​ថា៖​ វៀតណាមជាខឿនសេដ្ឋកិច្ចអភិវឌ្ឍ៍ជាបង្គួរ និង​កំពុង​លើ​​ស​ន្ទុះកំណើន។​ ក៏តាមអត្ថបទនេះថា៖​ល្បឿនកំណើន GDP របស់វៀតណាម អាច​ទទួល​បាន​ ៦% ក្នុងឆ្នាំ ២០១៥ និង៧% នាឆ្នាំ ២០១៦-២០១៧។ ដោយ​បណ្ដាឧត្តមភាពនេះ រុស្ស៊ី​នឹង​ទ​ទួល​បានផលចំណេញជាច្រើន ​ពេលដែលបើកទូលាយទំនាក់ទំនងជាមួយវៀតណាម និង​ប្រទេស​ផ្សេងៗនៅតំបន់អាស៊ី-បាស៊ីហ្វីក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ