29/11/2017 10:35 GMT+7 Email Print Like 0

បង្កើនថែមទៀតនូវទំនាក់ទំនងវៀតណាម-ប៉ូឡួញ


 អគ្គលេខាបក្សលោក Nguyen Phu Trong (ខាងស្ដាំ) ទទួលជួបប្រធានាធិបតីលោក Andrzej Duda (រូបថត៖ VOV) 

នារសៀលថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានី​ហាណូយ អគ្គលេខាបក្សកុម្មុ​យនីស្ត​​វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួ​បស​ន្ទ​នាប្រធានា​ធិបតី​ ប៉ូឡួញលោក Andrzej Duda ដែលកំពុង​អញ្ជើញ​មកបំពេញ​ទស្សន​កិច្ច​ថ្នាក់ រដ្ឋ​នៅវៀត​ណាម។

នៅទីនេះ អគ្គលេខាលោក Nguyen Phu Trong អះអាងថា វៀតណាម ជានិច្ចកាល​គោរពទំនាក់​ទំនង​មិត្តភាព​ប្រពៃណី​ជាមួយ​ប៉ូឡួញក៏ដូចជាតួនាទីនិ​ងឋានៈនាបច្ចុប្បន្នរបស់ប៉ូ​ឡួញ​នៅអឺរ៉ុបផងដែរ។ លោក​អគ្គលេខាគាំទ្រការ​បង្កើន ថែ​មទៀតនូវ​ទំនាក់ទំនងរវាងរ​ដ្ឋទាំង២ ប្រជាជននៃប្រទេសទាំ​ង២​ ហើយជំរុញ ខ្លាំង​កិច្ច​សហប្រតិបតិ្ត​ការ លើវិស័យនានា​ដែលសម​ស្របជាមួយ​ឧត្តមភាព​និង តម្រូវ​ការរបស់ភាគី​ទាំង២ដូចជាធ្វើអាជីវកម្មអណ្ដូងរ៉ែ ការពារបរិស្ថាន កសិកម្ម និងកែ​ច្នៃស្បៀងអាហា​រជាដើម​។
 
ប្រធានាធិ​បតីលោក Andrzej Duda អះអាងថា ប៉ូឡួញយកចិត្តទុកដាក់ ពិសេសដល់ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព​និងកិច្ចសហប្រតិបតិ្តកា​រ ប្រពៃណីជាមួយវៀតណា​ម ហើយ​សន្យា​ថា ប៉ូឡួញ​នឹង​ខំប្រឹង​ប្រែង​ជំរុញ​ការ អនុវត្តកិ​ច្ចព្រមព្រៀងសហ​ប្រតិបតិ្តការនានារ​វាងប្រទេ​សទាំង២៕

 

តាម ​VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ