02/08/2017 10:29 GMT+7 Email Print Like 0

បង្កើនថែមទៀតទំនាក់ទំនងវៀតណាម-ម៉ូសំប៊ិក


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ច
នាយករដ្ឋមន្រ្តីលោក Carlos Agostinho do Rosario និងគណៈប្រតិភូម៉ូសប៊ិក (រូបថត៖VGP)

ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋម៉ូសំប៊ិកលោក Carlos Agostinho do Rosario បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី៣ សីហា។ ព្រឹកថ្ងៃទី១ សីហា នាយក រដ្ឋមន្ត្រីវៀតណាមលោកNguyen Xuan Phuc បានអញ្ជើញជាអធិបតីពិធីទទួល បដិសណ្ឋាកិច្ចនាយករដ្ឋមន្រ្តីលោក Carlos Agostinho do Rosario និងគណៈ ប្រតិភូ​ម៉ូសំប៊ិក។ នៅជំនួបធ្វើការ ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពលើការបន្ត ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់​ថ្នាក់ សហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា អន្តរជាតិដោយឈរលើគោលការណ៍គោរពច្បាប់អន្តរជាតិ ដោះស្រាយជំលោះដោយសន្តិវិធី។

ស្ដីពីកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ពាណិជ្ជកម្មវិនិយោគ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បាន​សង្កត់ធ្ងន់ថា៖
“ភាគីទាំង២ឯកភាពជំរុញដំណោះស្រាយជាច្រើនដើម្បីឆាប់សំរេចគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីជាង៥០០លានដុល្លាអាមេរិកនាពេលខាងមុខហើយនាំម៉ូសំប៊ិកក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូសំខាន់​ជួរ​មុខរបស់វៀតណាមនៅទ្វីបអាហ្វ្រិក ហើយវៀតណាមក្លាយទៅជាស្ពានតភ្ជាប់ម៉ូសំប៊ិកជាមួយតំបន់អាស៊ីអាគ្នេយ៍។ រដ្ឋាភិបាលនៃប្រទេសទាំង២ស្វាគមន៍ការដែលសម្ព័ន្ធក្រុមហ៊ុន Viettel បានវិនិយោគប្រកបដោយជោគជ័យ​ ក្រុមហ៊ុនទូរគមនាគមន៍ Movitel នៅម៉ូសំប៊ិក។ ហើយនាពេលខាងមុខ វិស័យពាណិជ្ជកម្មផ្សេងៗ ទៀតក៏នឹងត្រូវបានជំរុញខ្លាំងផងដែរ”។


 ជំនួបចរចាររវាងភាគីទាំងពីរ (រូបថត ៖ VGP)

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីម៉ូសំប៊ិកមានបំណងថា សហគ្រាសវៀតណាមបន្ត មកបណ្ដាក់ទុននៅម៉ូសំប៊ិក។
“ក្នុងវិស័យកសិកម្ម យើងខ្ញុំយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបតិ្តការក្នុងវិស័យដាំស្រូវ ប្រើប្រាស់វិទ្យាសាស្ត្របច្ចេកទេសដើម្បីលើកកំពស់ទិន្នផល។ យើងខ្ញុំក៏មានបំណងរៀនសូត្របទពិសោធន៍របស់ប្រជាជនវៀតណាមក្នុងការដាំស្រូវទឹក។ ក្នុងវិស័យឧស្សាហកម្មកែច្នៃគឺយើងខ្ញុំចង់សហប្រតិបតិ្តការក្នុងការកែច្នៃកសិផល។ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានផ្ដល់អាហារូបកណ៍ជាច្រើនសំរាប់និស្សិតម៉ូសំប៊ិកទៅ​រៀន​សូត្រនៅទីនេះ”។         បន្ទាប់ពីជំនួបចរចារ នាយករដ្ឋមន្រ្តីទាំង២រូបបានអញ្ជើញធ្វើកសិណសាក្សី   ពិធីចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ ការពារអភិរក្សសត្វនិងរុក្ខជាតិព្រៃ និងកិច្ចព្រមព្រៀងស្ដីពីសេវាកម្មដឹកជញ្ជូនអាកាសចរណ៍រវាងវៀតណាមនិងម៉ូសំប៊ិក។

មុននោះ នាយករដ្ឋមន្រ្តីម៉ូសំប៊ិកបានមកដាក់កម្រងផ្កានៅវិមានគោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនិងចូលគោរពប្រាងតម្កល់សពលោកប្រធានហូជីមិញ៕

តាម VOV5- វិទ្យុសម្លេងវៀតណា

បណ្តាព័ត៌មានបានផ្សាយ