13/12/2017 05:13 GMT+7 Email Print Like 0

បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជា


បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជា

នាយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ បានរៀបចំពិធីជប់លៀងអបអរសាទរ​រំ​លឹកខួបអនុស្សាវរីយ៍លើកទី ៦៤ ឆ្នាំនៃទិវាបណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩/វិច្ឆិកា/១៩៥៣ - ៩/វិច្ឆិកា/២០១៧) និងលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតកម្ពុជា- វៀតណាម (២៤/មិថុនា/១៩៦៧ -២៤/មិថុនា/២០១៧)។ អញ្ជើញថ្លែងមតិនៅក្នុងពិធីជប់លៀងនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​វៀតណាម​ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានប័ន ផ្នែកទាក់ទិននានានៃប្រទេសទាំងពីរ ដែលបានរៀបចំ បណ្ដាព្រឹត្តិការណ៍ក្នុងឆ្នាំមិត្តភាពវៀតណាម - កម្ពុជាប្រកបដោយមានអត្ថន័យជាក់ស្ដែងនិងប្រសិទ្ធភាព ហើយរួមចំណែកអប់រំប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសគឺជំនាន់យុវវ័យ យល់ដឹងឲ្យបានស៊ីជម្រៅថែមទៀតអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរ។

វីឯខ្លួនវិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោកប្រាក់ ងួនហុង បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ ហើយនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជន​នៃប្រទេសទាំងពីរ។ ភាគីទាំងពីរតែងតែផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ពាណិជ្ជកម្ម និងវិនិយោគមានការ​វិវឌ្ឍន៍វិជ្ជមាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ