02/04/2015 14:50 GMT+7 Email Print Like 0

បង្កើនថែមទៀតកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងវៀតណាមនិងស៊ីរី


ប្រធានរដ្ឋសភាស៊ីរីលោក Mhd. Jihad Allaham (រូបថត៖អ៊ិនធឺណែត)

នាថ្ងៃទី១ខែមេសាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​ទទួលជួបសន្ទនា ជាមួយគណៈប្រតិភូនៃរដ្ឋ​សភាស៊ីរី​ដឹកនាំដោយ លោកប្រធាន Mhd. Jihad Allaham ក្នុង​ឱ​កាសមកកាន់វៀត​ណាមចូលរួម​មហាសន្និបាត IPU ១៣២។ លោកស្រី Nguyen Thi Kim Ngan បាន​​វាយ​តំលៃខ្ពស់​ ចំពោះការចូលរួម IPU លើកនេះរបស់គណៈប្រតិភូស៊ីរី និងចាត់​ទុកនេះ​ជា សកម្មភាព​ជាក់​ស្ដែង​របស់រដ្ឋសភាស៊ីរី ដែលគាំទ្ររដ្ឋសភាវៀតណាម នៅវេទិ​ការ IPU ១៣២។ លោកស្រីជឿជាក់ថា រួមជា​មួយកិច្ចសហប្រតិបតិ្តការ រវាងរដ្ឋ​សភាទាំង២​ទំនាក់ទំនងមិត្តភាព សាមគ្គីភាព​រវាង​ប្រជាជន​នៃប្រ​ទេស​ទាំង២​ នឹង​កាន់តែស៊ីជំរៅ​ពី១ថ្ងៃទៅ១ថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ