17/06/2015 10:33 GMT+7 Email Print Like 0

បង្កើនឃោសនាអំពីការបង្ការប្រឆាំងអា​សន្នរោគ MERS សំរាប់​ជន​បរទេស​នៅ​វៀត​ណាម


បង្កើនឃោសនាអំពីការបង្ការប្រឆាំងអាសន្នរោគ MERS សំរាប់ជនបរទេសនៅវៀតណាម (Image: VNA)

រដ្ឋមន្រ្តី​ក្រសួងសុខាភិបាលវៀតណាម​លោកស្រី Nguyen Thi​ Kim Tien ទើបនឹងបាន​ចុះហត្ថលេខា​លើលិខិត​ដោយ​ស្នើ​ឲ្យប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​បណ្ដាខេត្ត​ក្រុង អនុវត្ត​ការងារ​បង្ការប្រឆាំង​អាសន្ន​រោគ​MERS ចំពោះ​ជនបរទេស​នៅវៀត​ណាម។ លិខិតបាន​លើកច្បាស់​ថា​មន្ទីការ​ងារយុទ្ធជន​ពិការ​និងសង្គម​កិច្ចតាម​ស្ថាប័ន​ទាក់​ទិននានា​នៅ​ខេត្ត​ក្រុងទាំងឡាយ លើទូទាំងប្រទេសសហការ​ ជាមួយគណៈកម្មការ​គ្រប់​គ្រង​បណ្ដា​មណ្ឌល​ផលិតកម្ម​ឧស្សាហកម្ម​ និងមណ្ឌលសាង​សង់ដើម្បី​បង្កើន​ការឃោសនា​ ចំពោះ​ពលរដ្ឋកូរ៉េ​ខាងត្បូង​និងតំបន់​មជ្ឈឹមបូព៌ា​ដែល​កំពុង​ធ្វើការងារ​នៅវៀតណាម។ បណ្ដាតំបន់សំណូមពរ​ជននានា​ ដែលមកពី​តំបន់​មានអាសន្ន​រោគ ត្រូវ​ម្ចាស់ការ​ប្រកាសសុខាភិបាល​នៅច្រក​ទ្វារ​និង​ម្ចាស់ការ តាមដាន​សុខភាពរបស់​ខ្លួនក្នុងរយៈ​ពេល​១៤ថ្ងៃ។ បើសិន​ជាកើត​មានឡើង​សញ្ញាណាក៏ ដោយនៃអាសន្នរោគ MERS ត្រូវជូ​ន​ដំណឹង​ភ្លាម​ដល់​មូលដ្ឋាន​សុខាភិ​បាល​ឬតាម​លេខ​ទូរស័ព្ទ hotline៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ