09/01/2019 10:49 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិរវាងវៀតណាមនិងជប៉ុន

នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបជាមួយនាយឧត្តមសេនីយ៍ Yosshinari Marumo អគ្គសេនាធិការកងកម្លាំងស្វ័យការពារលើដែនអាកាសជប៉ុន ដែលកំពុង ឮមកបំពេញទស្សនកិច្ចការងារ នៅវៀតណាម។

ឧត្តមសេនីយ៍ឯក Phan Van Giang (ខាងស្ដាំ) អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ Yosshinari Marumo អគ្គសេនាធិការកងកម្លាំងស្វ័យការពារ លើដែនអាកាសជប៉ុន

នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមវាយតម្លៃខ្ពស់ចំពោះកម្មវិធីជួយឧបត្ថម្ភលើកស្ទួយសមត្ថភាពដែលក្រសួងការពារជាតិជប៉ុនលៃទុកសម្រាប់កងទ័ពជើងអាកាសវៀតណាម។ ឧត្តមសេនីយ៍ឯក Phan Van Giang បានអបអរសាទរចំពោះលទ្ធផលនៃជំនួបចរចាមុននោះរវាងនាយឧត្តមសេនីយ៍ Yoshinari Marumo និងមេបញ្ជាការកងទ័ពការពារដែនអាកាស-ជើងអាកាសវៀតណាម ព្រមទាំងអះអាងថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រនិងបង្កលក្ខណៈងាយស្រួល ដើម្បីកងទ័ពជើងអាកាសនៃប្រទេសទាំងពីរអនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានឯកភាពគ្នា ផងដែរ។

ចំណែកឯនាយឧត្តមសេនីយ៍ Yoshinari Marumo បានសម្ដែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុនលើកនេះនឹងបើកចេញកាលានុវត្តភាពសហប្រតិបតិ្តការថ្មីរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរនិយាយដោយឡែកនិងកងទ័ពទាំងមូលនៃប្រទេសទាំងពីរនិយាយរួម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ