29/11/2018 09:34 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបតិ្តការរវាងរណសិរ្សមាតុភូមិវៀតណាមជាមួយសភាប្រឹក្សា នយោបាយប្រជាជនចិន


 ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមលោក Tran Thanh Man (ខាងឆ្វេង) បានជួបចរចាជាមួយប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិនលោក Wang Yang 

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពនៅប្រទេសចិន នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ​នៅ​រដ្ឋធានី​ប៉េកាំង​ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស ​មាតុភូមិវៀតណាមលោក Tran​ Thanh Man បានជួប​ចរចា​ជាមួយ​ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិ​នលោក Wang Yang។
 
នៅ​ក្នុង​ជំនួបចរចានេះ ភាគីទាំងពីរបានឯកភាពគ្នានឹងសហការអនុវត្តន៍ខ្លឹម សារមួយចំនួនដូចជា៖ សម្រេច​សេចក្ដី​ព្រាងនៃអនុស្សរណៈ​យោគយល់ផែនការ សហប្រតិបតិ្តការរវាង​គណៈកម្មា ធិការមជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម​ ជាមួយ​សភាប្រឹក្សានយោបាយប្រជាជន​ចិនដំណាក់កាល ២០១៩​ - ២០២៤ដើម្បចុះហ​ត្ថ លេខាក្នុង​ឆ្នាំ២០១៩ ត្រៀមរៀបចំអោយជំនួបប្រាស្រ័យមិត្តភា​ពរវាងរណសិរ្ស ​​មាតុភូមិនៃខេត្តព្រំដែនចំនួន៧រ​បស់​វៀត​ណាម ជាមួយសភាប្រឹក្សានយោបាយនៃខេត្ត G​uangxi និងខេ​ត្ត Yunnan របស់ចិន ក្នុងឆ្នាំ២០​១៩ ព្រមទាំង​បញ្ចូល​សកម្ម ភាពសហប្រតិបតិ្តការរវាងរណសិ​រ្សមាតុភូមិវៀតណាមនិងសភាប្រឹ​ក្សា ​នយោបាយ​ប្រជាជន​ចិន​ទៅ​ក្នុងផែនការទូទៅក្នុង​ឱកា​សរំលឹកខួបអនុស្សាវរីយ៍លើ​ក​ទី៧០ ទិវា​បង្កើត​ទំនាក់​ទំនងការ​ទូត​រវាង​ប្រទេស​ទាំងពីរ​នាឆ្នាំ២០២០ផង​ ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ