27/06/2018 09:32 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការអាស៊ានប្រចាំទីក្រុងឡាអេជាមួយប្រទេសសាមី


 ប្រធានគណៈកម្មការ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ហូឡង់ លោកស្រី Ngo Thi Hoa អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងចូលរួមកិច្ចប្រជុំ

 នាថ្ងៃទី២៥ ខែមិថុនា ​ឆ្នាំ​២០១៨ នៅស្ថានទូតវៀតណាមប្រចាំ នៅទីក្រុង​ឡាអេប្រទេសហូឡង់ គណៈកម្មការ​អាស៊ាន​ប្រចាំ​ទីក្រុងឡាអេ (​ECTH) បានបើកកិច្ចប្រជុំប្រចាំខែ​មិថុនាឆ្នាំ២០១​៨ ក្រោមអ​ធិបតី​ភាព​របស់​ប្រធាន​គណៈកម្មការ​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ហូឡ​ង់ លោកស្រី Ngo Thi Ho​a។
 
ចូលរួ​មក្នុងកិច្ចប្រជុំនេះមានវត្តមានឯកអគ្គរ​ដ្ឋទូតឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វី​លីពីននិងថៃ រួមទាំង​ក្រុមការ​ងារ​របស់​ ECTH​ ផ​ង​ដែរ​។ នៅក្នុង​កិច្ចប្រជុំ​នេះ ឯកអគ្គរដ្ឋ​ទូតទាំងអស់​បាន​ពិភាក្សា អំពីសកម្ម​ភាព​សំខាន់​ៗ​របស់​ ACTH ក្នុងត្រីមាសទី៣ ក្នុង​នោះមានសកម្មភាពផ្សព្វផ្សាយ​ អំពីអាស៊ានទៅកាន់មជ្ឈដ្ឋានអ្នក​ប្រាជ្ញ និង​មជ្ឈដ្ឋាន​នានានៅប្រទេស​សាមី ជាពិសេសគឺសិក្ខាសាលាស្តី​ពីសហគមន៍សេដ្ឋកិច្ចអាស៊ា​ន (AEC) និងផល​ប៉ះពាល់​លើការអភិវឌ្ឍ​របស់​អាស៊ាន ឱកាសសម្រាប់សហភា​ពអឺរ៉ុប និងហូឡង់​រួមទាំង​ការ​ត្រៀម​រៀប​ចំ​ពិធី​បង្ហូតទង់​អាស៊ាន​ថ្ងៃទី​៨ ខែសីហាខាងមុខផង​ដែរ។
 
ក្រៅពីនោះ អង្គប្រជុំបានពិភាក្សាអំ​ពីសភាពការណ៍លើពិភពលោក តំបន់និ​ងសម្រាប់ប្រទេស ហូឡង់ផ្ទាល់​ ជាពិសេស​គឺបម្រែបម្រួល​របស់ទ្វីបអឺរ៉ុប បញ្ហា​សន្តិសុខក្រៅប្រពៃណីដូចជា ជ​នអន្តោប្រវែសន៍ ជម្លោះ​​ផល​ប្រយោជន៍​​នានា បញ្ហា​សមុទ្រខាងកើត និងវិធា​នការទប់ទល់​របស់អាស៊ាន​ផងដែរ៕

 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ