09/04/2016 10:08 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ស្តីពីកិច្ចការពារបរិស្ថានប្រកបដោយប្រសិទ្ធភាព


បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ស្តីពីកិច្ចការពារបរិស្ថានប្រកបដោយប្រសិទ្ធភាព (Image: VOV)

នាថ្ងៃទី​៨ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សិក្ខាសាលា «អនុវត្តកិច្ច​សន្យាស្តីពី​បរិស្ថាន​ក្នុងកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរីឆ្លង មហាសមុទ្រប៉ាស៊ីហ្វិក​(TPP) ត្រូវបានរៀបចំ​ឡើង សំដៅបង្កើន​កិច្ចសហប្រតិ​បត្តិការ​អន្ត​រជាតិ ដើម្បី​អនុវ​ត្ត​ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាពថែមទៀត។ ជាពិសេស​គឺការ​រាំងស្កាត់​សកម្មភាព​ជុញដូរ​សត្វព្រៃ បំផ្លាញជីវៈចម្រុះ ព្រមទាំង​គ្រប់គ្រង​យ៉ាងម៉ត់ចត់​នូវការ​បំពុលបរិស្ថាន​គ្រប់រូបភាព​។ បណ្ដាអង្គសន្និសីទ​ប្រមូលផ្តុំពិភាក្សារាល់​បញ្ហាពី​ភាព​ងាយស្រួល​ដល់ការ​សាក​ល្បង​ក្នុង​ការ​អនុវត្ត​​កិច្ចសន្យានៃកិច្ចព្រមព្រៀង  TPP នាំចេញវិធានការដោះ ស្រាយបញ្ហាកែលំអរ​យន្តការ​គោលន​យោបាយ​ស្តីពី​បរិស្ថាន ក៏ដូចជា ជួយ វៀតណាមទទួលបាន​គោលដៅ អភិវឌ្ឍន៍និរន្តភាពដល់ឆ្នាំ ២០៣០៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ