06/04/2016 10:46 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបតិ្តការនិងការជួបប្រាស្រ័យរវាងន័រវេសនិងប្រទេសអាស៊ាននានា


អភិបាលទីក្រុង Oslo លោកស្រី Marianne Borgen (នៅកណ្ដាល)និងឯកអគ្គរដ្ឋទូតអាស៊ាននានា (រូបថត៖ស្ថានទូតវៀតណាមប្រចាំនៅន័រវេស)

សំដៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ និងការជួបប្រាស្រ័យរវាង​សមាគម បណ្ដាប្រជាជាតិ​អាស៊ីអាគ្នេយ៍(អាស៊ាន) និងប្រទេសន័រវេសលើជាច្រើន​វិស័យ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅន័រវេសលោកស្រី Le Thi Tuyet Mai រួ​មជា​មួយសមភាគីឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន​និងថៃក្នុងគណៈកម្មាធិ ការអាស៊ាន​ប្រចាំ​នៅ​ទីក្រុង Oslo បាន​ជួប​ធ្វើការជា​មួយលោកស្រី Tine Morch Smith ប្រធានអគ្គ​នាយកដ្ឋានតំបន់ ចំណុះក្រសួងការបរទេសន័រវេស និងលោក ស្រី Marianne Borgen​ អភិបាលទីក្រុង Oslo។នៅទីនេះ លោកស្រី Tine Morch Smith បានអះអាងថា​ក្រោយ​ពីក្លាយ​ទៅជាដៃ​គូ របស់អាស៊ានកាលពីខែសីហា ឆ្នាំ២០១៥រួមជាមួយការ​បង្កើត​គណៈ​កម្មាធិការ​សហប្រតិបតិ្តការ​រួមអា​ស៊ាន -ន័រវេសកាលពីខែធ្នូឆ្នាំ២០១៥​មក ន័រវេស​បានសហការយ៉ាងសកម្ម ជាមួយគណៈ លេខាធិ​ការដ្ឋាន​អាស៊ាន និង​ប្រទេសអាស៊ាននានាអនុវត្តន៍សកម្មភាពជាក់ស្ដែងជាច្រើន។ រីឯអភិបាលទីក្រុង​ Oslo លោកស្រី​ Marianne Borgen បានសង្កត់ធ្ងន់ ថា នឹងត្រៀមជាស្រេចជំរុញកិច្ច​សហប្រតិបតិ្តការ​ និង​ការជួប​ប្រាស្រ័យ​រវាងរាជធានី​ Oslo ជាមួយប្រទេសអាស៊ាន​ទាំងឡាយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ