05/04/2016 09:57 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងបណ្ដាតំបន់ភាគកណ្ដាលនិងតំបន់ Tay Nguyen


បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងបណ្ដាតំបន់ភាគកណ្ដាលនិងតំបន់ Tay Nguyen (Image: VOV)

ដោយមានគោលដៅពន្លឿនការវិនិយោគ «៤ តំបន់ - ទីកន្លែងមក​ដល់តែមួយ» នាថ្ងៃទី​៣ ខែ​មេសា ឆ្នាំ២០១៦​នៅ​ទី​ក្រុង​ Quy Nhon ខេត្តចំនួន ៤ នៅភាគ​កណ្ដាលវៀតណាមនិងតំបន់ Tay Nguyen គឺខេត្ត Binh Dinh ខេត្ត Phu Yen ខេត្ត​Gia Lai និងខេត្ត Dak Lak បានរៀបចំសន្និសីទពន្លឿន​វិនិយោគអភិវឌ្ឍន៍ទេសចរ​ណ៍​ឆ្នាំ​២០១៦។ ចូល​រួម​សន្និសីទ​លើក​នេះមានវត្ត​មាន របស់តំណាងក្រសួងផ្នែក​ចំនួន​៣០០​នាក់។ នៅទីនេះ ខេត្ត Binh Dinh បានប្រកាស​ការកែ​សម្រួលនិង​បំពេញ​បន្ថែមផែន​ ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តដល់ឆ្នាំ ២០២០ ទស្សនៈវិស័យ​​ឆ្នាំ ២០៣០ ដោយ​មាន​គំរោងការណ៍សំខាន់​ចំនួន ៤៥ ដែលមានតំលៃឡើងដល់​៣៦ ពាន់ ៥០០ លានដុង។ ថ្លែងមតិនៅទី​នេះ លោក Nguyen Van Tuan​ អគ្គនាយកនាយកដ្ឋានទេសចរណ៍វៀតណាម បានស្នើរថា៖

​«ស្តីពីការអភិវឌ្ឍន៍ប្រកបដោយរបៀបប្រមូលផ្តុំ យើងខ្ញុំចាត់ទុកថា៖ ត្រូវ​បង្កើត​មជ្ឈមណ្ឌលចំនួន​២។ មួយ​ស្ថិត​នៅមជ្ឈ​មណ្ឌល​ទីក្រុង Quy Nhon​ទីពីរគឺនៅ ឧបទ្វីប Phuong Mai។ ឧបទ្វីប Phuong Mai នឹង​អភិវឌ្ឍន៍ទេសចរណ៍សំរាក​កំសាន្ត​នៅឆ្នេសមុទ្រ។ ក្រៅពីនោះ ខេត្ត Binh Dinh នឹងអភិវឌ្ឍន៍ទេស​ចរណ៍ សមុទ្រ​តភ្ជាប់​ជាមួយ​ទេសចរណ៍​វប្បធម៌៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ