09/06/2015 09:57 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកាហ្សក់ស្ថាន អាល់ហ្សេរី ព័រទុយហ្គាល់ប៊ុលហ្គារី

ក្នុងឱកាសដែលលោកនាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចការងារចាប់ពីរថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៦មិថុនា ឆ្នាំ២០១៥ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនៅប្រទេស​កាហ្សាក់​ស្ថាន និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរីព័រទុយហ្គាល់ និងប៊ុលហ្គារី អនុ​រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានមានបទ ឆ្លើយសំភាសន៍ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ តាមលោក Bui Thanh Son ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA រវាងវៀតណាមជាមួយ សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បើកចេញទិសដៅសហប្រតិបត្តិការនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរបស់វៀតណាមទៅកាន់ ទីផ្សារមានចំនួនប្រជាជនជាង១៧០លាននាក់នេះ។
 

អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son
លោក Bui Thanh Son បានឲ្យដឹងថែមទៀតថា តាមរយៈបណ្តាជំនួបរវាង ថ្នាក់ដឹកនាំវៀតណាមជាមួយថ្នាក់​ដឹក​​នាំនៃប្រទេស អាលហ្សេរី ព័រទុយហ្គាល់  ដែលសុទ្ធតែអះអាងថា ដំណើរទស្សនកិច្ចនេះ ឆ្លើយតបនឹងតម្រូវការទាំងស្រុងនៃភាគីទាំងពីរ។  ចំពោះអាលហ្សេរីវិញ ប្រទេសទាំងពីរខំប្រឹងប្រែងទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីពីកម្រិត២៥០លានដុល្លារដល់ ១ ពាន់លានដុល្លារនាប៉ុន្មានឆ្នាំខាងមុខ។ រីឯប៊ុលហ្គារីវិញ ភាគីទាំងពីរបានប្រមូលផ្តុំ អនុវត្តជាក់ស្តែងរាល់វិធាននិងទិសដៅនៃឆ្នាំ អនុវត្តរូបសណ្ឋានសេដ្ឋកិច្ចថ្មី ដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរព្រមព្រៀងមុននេះ។ ប្រទេសទាំងអស់ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​របស់វៀតណាមលើបណ្តាវេទិការពហុភាគីនិងមានបំណងសហប្រតិបត្តិការជាមួយវៀតណាម​ស្អិតសមួតថែមទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ