22/12/2017 10:13 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការវវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិកម្ពុជា


 បង្កើនកិច្ចសហប្រតិបត្តិការវវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិកម្ពុជា

នារសៀលថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ នៅទីក្រុងហា​ណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខា​លើកិច្ច​ព្រម ព្រៀង​សហប្រតិបត្តិការ រវាងវិទ្យុសម្លេង​វៀតណាម​និងវិទ្យុសម្លេងជាតិ​កម្ពុជា។ រដ្ឋមន្ត្រីក្រសួង ​ព័ត៌មានកម្ពុជា​ លោក ខៀវ កញ្ញា​រិទ្ធ និងអគ្គនាយកវិ​ទ្យុសម្លេង​វៀតណាម លោក Ng​uyen The Ky បានធ្វើជាកសិណស​ក្សីពិធី​នេះ។ ថ្លែង​មតិ​នៅទី​នេះ អគ្គនាយកវិទ្យុស​ម្លេង វៀតណាម លោក​ Nguyen The Ky បានសង្កត់ធ្ងន់​ថា៖
 
«ឆ្នាំ ២០១៧ យើងមានសកម្មភាពជាច្រើនរំលឹកខួបអ​នុស្សាវរីយ៍ឆ្នាំមិត្តភាពវៀតណា​ម កម្ពុជា​។ រីឯ វិទ្យុសម្លេង​វៀត​ណាម បានផ្សាយព័ត៌មានអត្ថបទសរសេររប​ស់ពាន់ អំពីទំនាក់ ទំនងនៃប្រ​ទេស​ទាំង​ពីរ។ ភាគីទាំងពីរ​បានខំប្រឹង​ប្រែងអស់ពីកំលាំ​ងកាយចិត្តដើម្បីកសាង​ ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ តាម​ទិសប្រទេស​ជិតខាង​ល្អប្រសើរ​ មិត្តភាពប្រពៃណី សហប្រតិប​ត្តិការលើគ្រប់វិស័យនិងយូរអង្វែ​ង។ យើង​ខ្ញុំជឿជាក់​ថា៖ បន្ទាប់​ពីដំណើរទស្សន​ កិច្ចនៃរដ្ឋ​មន្ត្រីនិងគណៈប្រតិភូក្រសួង​ព័ត៌មាន​កម្ពុជា ទំនាក់ទំនង​នៃប្រទេសទាំងពីរ​លើ​វិស័យ សារ​ព័ត៌មាន ក្នុងនោះមានវិទ្យុសម្លេងវៀត​ណាម ជាមួយប្រទេសកម្ពជានឹ​ងទទួល​បានការ បោះ​ជំហាន​អភិវឌ្ឍន៍​ថ្មី។​»
 
រីឯខ្លួនវិញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មានក​ម្ពុជា លោក ខៀវ កញ្ញារិទ្ធ បា​នថ្លែង​អំណរគុណ រដ្ឋាភិបាល​វៀតណាម​តាមរយៈ​វិទ្យុសម្លេងវៀត​ណាម នាពេលកន្លងទៅដែលបានជួយ​ឧបត្ថម្ភ ផ្នែក​ផ្សាយ​សម្លេង​របស់​កម្ពុជា​អំពីការ​ងារកសាង​អភិវឌ្ឍន៍​មូលដ្ឋានបច្ចេកទេសនិ​ង​ការបណ្តុះ បណ្ដាលជួរ​អ្នកយក​ព័ត៌មាន​អ្នកនិពន្ធ​អ្នកបច្ចេក​ទេស​សំដៅលើក​កំពស់សមត្ថភាព គ្រប់ដណ្តប់រលកនិងគុណភាព​បណ្ដាកម្ម​វិធីផ្សាយសម្លេង​និងទូរទស្សន៍។
 
តាងនាម​វិទ្យុសម្លេងវៀតណាម អគ្គ​នាយករង លោក Vu Hai និងអគ្គនាយកវិទ្យុសម្លេង ​ជាតិក​ម្ពុជា លោក Tauch​ Sareth បានចុះហេត្ថលេខាលើកិច្ចព្រមព្រៀ​ងសហ​ប្រតិបត្តិការ រវាង​វិទ្យុសម្លេងវៀត​ណាម​និងវិទ្យុសម្លេង​ជាតិកម្ពុជា​ដំណាក់កាល​ ២០១៨-​២០២០។នាស្ងាច​ថ្ងៃដដែល បានប្រារព្ធឡើពិធី​គ្រល់គ្រឿង​គ្រឿង​ឥស្សរិយយ​សរាជ​រដ្ឋាភិបាល​កម្ពុជា សំរាប់បណ្ដាកម្មាភិបាលវិទ្យុសម្លេងគ្រប់ដំ​ណាក់កាល៕ ​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ