18/01/2015 17:55 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយអង់គ្លេសនិងឥណ្ឌា


បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយអង់គ្លេសនិងឥណ្ឌា (vietnamplus.vn)

រដ្ឋាភិបាលអង់គ្លេសសន្យាបង្កើនថែមទៀតទំនាក់ទំនង​ជាមួយអាស៊ាន​និង​ប្រទេស​សមាជិក​ទន្ទឹម​នឹង​នោះ​សម្ដែង​​នូវ​កា​រ​ត្រៀម​ខ្លួន​ជាស្រេច​សហ​ប្រតិ​បត្តិ​ការ​មាន​ផល​ប្រយោជន៍​ដូច​គ្នា​ជាមួយ​អាស៊ាន។ ​នេះ​ជាការ​អះអាង​របស់ឯក​អគ្គរដ្ឋទូត​និងជាប្រធាន​គណៈប្រតិភូ​អចិន្ត្រៃយ៍​នៃព្រះរាជា​ណាចក្រ​អង់គ្លេស​និង​អៀកឡង់​ខាង​ជើងប្រចាំ​នៅអាស៊ាន Moazzam Malik ក្នុងពិធីជូនសារតាំងជូនអគ្គលេខាធិការអាស៊ានលោក Le Luong Minh នៅទីក្រុង Jakarta ឥណ្ឌូ​នេស៊ីនាថ្ងៃទី១៦ខែមករាឆ្នាំ២០១៥។

មុននោះ​នៅលេខាធិការដ្ឋានអាស៊ាននាថ្ងៃទី១៥ខែមករាឆ្នាំ២០១៥ ឯក​អគ្គ​រដ្ឋ​ទូត​ដំបូង​ប្រចាំ​នៅអាស៊ាន​របស់​​​​​ឥណ្ឌា Suresh Reddy បានជូនសារតាំងជូន​អគ្គ​លេខាធិការ​​អាស៊ាន​លោក Le Luong Minh។ ឯក​​អគ្គ​រដ្ឋ​​ទូត Reddy មាន​បំណង​បង្កើន​ថែម​ទៀត​ទំនាក់​ទំនង​ដៃគូរ​យុទ្ធសាស្ត្រ​អាស៊ាន-ឥណ្ឌា។ អគ្គ​លេខាធិ​ការ​អាស៊ាន​មាន​បំណង​ឥណ្ឌា​បន្ត​ជួយឧបត្ថម្ភ​និងរួមវិភាគ​ទាន​ក្នុង​ការ​ខំប្រឹង​ប្រែង​រួមរបស់អាស៊ាន​ក្នុង​ដំណើរ​ការ​កសាង​សហគមន៍​នាឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ