05/06/2017 10:17 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃស្លូវ៉ាគី


បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃស្លូវ៉ាគី

នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សាធារណះរដ្ឋស្លូវ៉ាគី លោក Robert Kalinak​ ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាម បានស្វាគមន៍គណៈ​ប្រតិភូ​ក្រសួងមហាផ្ទៃស្លូវ៉ាគីមកបំពេញទស្សនកិច្ចនៅវៀតណាមសំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង​ពីរ។ វាយតំលៃខ្ពស់លទ្ធផលនៃជំនួបសន្ទនារវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគីជាមួយ​រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរកិច្ចសហប្រតិបត្តិការរវាង​ក្រសួងទាំងពីរ។

រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សាធារណះរដ្ឋស្លូវ៉ាគី លោក Robert Kalinak បានសង្កត់ធ្ងន់ទៅលើទំនាក់នាក់ទំនងប្រពៃណីរវាងវៀតណាមនិងស្លូវ៉ាគី។ ជូនដំណឹងអំពីលទ្ធផលនៃជំនួបធ្វើការជាមួយរដ្ឋមន្ត្រី​ក្រសួងនគរបាលវៀតណាម លោក To Lam លោក Robert Kalinak បានអោយដឹងថា៖ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលកម្មាភិបាល បង្កើតក្រុមការងារជំនាញ ដើម្បីពិភាក្សាអំពីរបៀបនិងខ្លឹមសារសហប្រតិបត្តិការ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ