27/08/2015 09:19 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភារវាងវៀតណាមនិងជប៉ុន


បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភារវាងវៀតណាមនិងជប៉ុន (VOV)

ទទួល​សេចក្តីអញ្ចើញ​របស់នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋ​សភា​វៀត​ណាម​ដឹក​នាំ​ដោយ​អនុប្រធាន​រដ្ឋសភា​ លោក​ស្រី Nguyen Thi Kim Ngan បានទៅ​កាន់​ក្រុង​តូក្យូ​ចាប់​ផ្ដើម​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​ជប៉ុន​ចាប់ពី​ថ្ងៃទី​២៤​ដល់ថ្ងៃ​ទី​៣០ខែសីហាឆ្នាំ២០១៥ និង​ចូលរួម​សន្និសីទ​ក្រុម​ប្រឹក្សា​សកល​លោក​ដើម្បី​នារី (WAW 2015) ដែល​ប្រព្រឹត្ត​ទៅ នាថ្ងៃទី២៨​និង២៩ខែ​សីហា​នៅ​ក្រុងតូក្យូ។ នា​ថ្ងៃ​ទី​២៥ខែ​សីហា អនុ​ប្រធាន​រដ្ឋសភា​លោក​ស្រី Nguyen Thi Kim Ngan​បាន​ជួប​សន្ទនា​ជាមួយ​ប្រធាន​សភា​​ជាន់​ទាប​ជប៉ុន Tadamori Oshima។ នោការចរ​ចា​ភាគី​ទាំងពីរ​សន្យា​សកម្ម​និង​ម្ចាស់​ការគោល​មាគ៌ាការ​ទូត​ទ្វេភាគី​និង​ពហុ​ភាគី​ រួម​ចំណែកក្នុ​ង​សន្តិភាព​ស្ថិរភាព នៃដំបន់​និង​ពិភពលោក។ ទាក់ទិនដល់​បញ្ហា​សមុទ្រ​ខាង​កើត ភាគី​ទាំងពីរ​បាន​ឯក​ភាព​ដោះស្រាយបញ្ហា​សមុទ្រ​ខាង​កើត​ដោយ​សន្តិ​វិធី​ផ្អែក​លើច្បាប់​អន្តរជាតិ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ស្ថិរភាព​ និងសម្បូររុងរឿងលើ​ពិភពលោក។

នារ​សៀលថ្ងៃ​ទី​២៥ខែសីហាឆ្នាំ២០១៥ អនុប្រធាន​រដ្ឋ​សភា Nguyen Thi Kim Ngan បានទទួល​ជួប​អនុ​ប្រធាន​ស្ថាប័ន​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) Hideaki Domichi មក​ទស្សនា​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​ជប៉ុន​ជា​ដើម៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ