08/07/2015 10:02 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបតិ្តការរវាងសហជីពវៀតណាមនិងព័រទុយហ្គាល់


នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ប្រធានអគ្គសម្ព័ន្ធពលករវៀតណាមលោក Dang Ngoc Tung បានជួបចរចារជាមួយអគ្គលេខាធិការអគ្គសម្ព័ន្ធពលករព័រទុយហ្គាល់លោក Armenio Carlos។ នៅទីនេះ​ ភាគីទាំង២បានអះអាងថា នឹងបន្តបង្កើននិងជំរុញខ្លាំងថែមទៀតទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបតិ្តការ។ លោក Dang Ngoc Tung បានឲ្យដឹងថា ដោយមានគោលមាគ៌ាធ្វើសមាហរណកម្មអន្តរជាតិ សហជីព​វៀត​ណាម​យកចិត្តទុកដាក់យ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍន៍សមាជិក សហជីពមូលដ្ឋាន ជាពិសេសគឺនៅក្នុងតំបន់ សេដ្ឋកិច្ចក្រៅរដ្ឋ។ លោក Dang Ngoc Tung សុំឲ្យភាគីទាំង២ជា រៀងរាល់ឆ្នាំបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូដើម្បី​​​ចែករំលែកព័ត៌មានស្ដីពីស្ថានភាពពលករនិងសហជីព ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកលើវេទិការអន្តរជាតិ​​ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ