15/11/2015 09:14 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញនិងហុងគ្រី


លេខាគណៈកម្មធិការបក្សទីក្រុងហូជីមិញ ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាហុងគ្រី
លោក Kover Laszlo (ខាងឆ្វេង)

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ គណៈប្រតិភូរដ្ឋសភាហុងគ្រីដឹកនាំដោយលោកប្រធានរដ្ឋសភា Kover Laszlo បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្ដី អញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung។មុននោះ នាយប់ថ្ងៃទី១៣ខែវិច្ឆិកា លោក Le Thanh Hai លេខាគណៈកម្មធិការបក្សទីក្រុង ហូជីមិញ បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាហុងគ្រី។ ថ្លែងមតិនៅទីនេះលោក Le Thanh Hai បានឲ្យដឹងថា ក្នុងរយៈពេល៧ខែដើមឆ្នាំ ២០១៥ តំលៃប្រាក់ពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងហុងគ្រីទទួលបានជាង១៨ លានដុល្លាអាមេរិក។ លោក Le Thanh Hai មានគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យមានសក្ដានុភាពជាច្រើនដូចជា ទេសចរណ៍ ចរាចរណ៍សាធារណៈ ផ្គត់ផ្គង់ទឹកស្អាតជាដើម។

“យើងខ្ញុំវាយតំលៃខ្ពស់ចំពោះសក្ដានុភាពនៃរដ្ឋធានី Budapest និយាយដោយឡែកនិងប្រទេសហុងគ្រីនិយាយរួម។ដោយឈរលើមូលដ្ឋានទំនាក់ទំនងមិត្តភាពយើងខ្ញុំ នឹងជំរុញខ្លាំងកម្មវិធីសហប្រតិបតិ្តការលើវិស័យជាច្រើន។មុនបង្អស់គឺយើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មវិធីសហប្រតិបតិ្តការអំពីទឹកស្អាត”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ