20/01/2018 11:20 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញជាមួយគុយបានិងខេត្ត Ehime ជប៉ុន

នៅទីនេះ លោក Tat Thanh Cang មានបំណងថា នាពេលខាងមុខ គុយបា និងទីក្រុងហូជីមិញ នឹងស្រាវជ្រាវអនុវត្តន៍កម្មវិធីសហប្រតិបតិ្តការលើវិស័យនានា ដែលភាគីទាំង២មានឧត្តមភាពដូចជា សុខាភិបាល កសិកម្មបច្ចេកវិទ្យាខ្ពស់ និង កែច្នៃស្បៀងអាហារជាដើម។


 លេខាអចិន្ត្រៃរងគណៈកម្មាធិការបក្សទីក្រុង ហូជីមិញលោក Tat Thanh Cang (ខាងស្ដាំ) ទទួលជួប​អនុប្រធាន
​គណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបា លោក Juan Carlos Marsan (រូបថត៖ TTXVN)

នារសៀល​ថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០១៨​ លេខាអចិន្ត្រៃរង​គណៈកម្មា​ធិការ​បក្សទីក្រុង​ហូជីមិញ​ លោក Tat Thanh Cang ​បាន​ទទួលជួបអនុ​ប្រធាន​គណៈកម្មាធិការ កិច្ចការ​បរទេសមជ្ឈឹម​បក្សកុម្មុយនីស្ត​គុយបា លោក Juan Carlos Marsan ដែល​កំពុង​មកបំពេញទស្សនកិច្ច​ការងារនៅ​ទីក្រុងហូជីមិញ។

​នៅទី​នេះ លោក Tat Thanh C​ang មានបំណងថា នាពេល​ខាងមុខ គុយបា និងទីក្រុង​ហូជីមិញ នឹងស្រាវជ្រាវ​អនុវត្តន៍​កម្មវិធី​សហប្រតិបតិ្តការលើវិស័យ​នានា ដែលភាគីទាំង២មានឧត្ត​មភាព​ដូចជា សុខាភិបាល កសិកម្ម​បច្ចេក​វិទ្យាខ្ពស់​ និង​កែច្នៃ​ស្បៀង​អាហារ​ជាដើម​។

រីឯខ្លួនវិញ លោក Juan Car​los Marsan អះអាងថា គុយ​បាជានិច្ចកាល​ គោរព អភិវឌ្ឍន៍​ទំនាក់​ទំនង​សាមគ្គីភាព​និង​មិត្តភាពប្រ​ពៃណីជាមួយវៀតណាម។​

នាយប់ថ្ងៃទី១៨ ខែមករា​ ប្រធានគណៈកម្មាធិការប្រជាជ​នទីក្រុង​ហូជីមិញ លោក Nguyen ​Thanh Phong បានទទួល​ជួបអភិបាល​ខេត្ត Ehime (ជប៉ុន) លោក Tokihiro Nakamura ដែល​កំពុង​មកបំពេញ​ទស្សនកិច្ច​ការងារ​នៅទី​ក្រុង ហូជីមិញ។ លោ​ក Tokihiro Nakamura បានវាយតំលៃខ្ពស់​ចំពោះ​ ការអភិវឌ្ឍន៍​ដ៏ខ្លាំង​ក្លារបស់​ទីក្រុង​ ក៏ដូ​ចជាទំនាក់ទំនងសេដ្ឋកិច្ចពោ​រពេញទៅ​ ដោយ​យថាទស្សន៍​រវាង​ទីក្រុង​ហូជីមិញ​ជាមួយ​សហគ្រាស​នៃ​ខេត្ត Ehime ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ