28/10/2017 11:45 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិវៀតណាម-ហ្វីលីពីន


 ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (ខាងឆ្វេង) ទទួលជួបសន្ទនានាយឧត្តមសេនីយ៍ Ngo Xuan Lich (រូបថត៖ qdnd.vn) 

បន្ទាប់ពីដំណើរ​ទស្សនកិច្ចចូលរួមសន្និសីទ​រដ្ឋមន្រ្តីការពារជាតិអាស៊ាន​ (ADMM) លើកទី១១និង​សន្និសីទ ADMM+ លើកទី៤នោះ ​នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋ​មន្រ្តីការ​ពារប្រទេស បានដឹក​នាំ​គណៈប្រតិភូ​យោធាជាន់​ខ្ពស់​​វៀតណាម អញ្ជើញទៅបំពេញទស្សន​កិច្ចជាផ្លូវការ​នៅហ្វីលីពីន តាមសេចក្ដី​អញ្ជើញ​របស់​សមភាគី​ប្រទេសម្ចាស់​ផ្ទះលោក Delfin Lorenzana។

ក្នុង​ជំនួបសន្ទនា ជាមួយរដ្ឋមន្រ្តី​លោក Ngo Xuan Lich និងគណៈប្រតិ​ភូវៀត​ណាម នារសៀល​ថ្ងៃទី​២៥ តុលា ប្រធានាធិបតីហ្វីលីពីន​ លោក Rodrigo Duterte ចាត់ទុកថា​ កិច្ច សហប្រតិបតិ្តការ​ក្នុង​វិស័យការ​ពារជាតិ​រវាង​ប្រទេស​​ទាំង២ នាពេលកន្លងទៅ ទទួលបានលទ្ធផល​សកម្មជាច្រើន ហើយជាសសរមួយ​ក្នុងចំណោម​សសរទ្រូង នៃ​​ទំនាក់​​ទំនងដៃ​គូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២។
 
នាថ្ងៃទី២៦ ​ខែតុលា ឆ្នាំ​២០១៧ រដ្ឋមន្រ្តីលោ​ក Ngo Xuan Lich បានជួបចរ​ចាជា​មួយ​រដ្ឋ មន្រ្តីការ​ពារ​ជាតិ​ហ្វីលីពីន​លោក Delfin Lorenzana។ នៅទីនេះ ភាគីទាំង២ បានឯកភា​ពលើការជំរុញ​កិច្ចសហប្រតិបតិ្តការ ក្នុង​ការ​​ស្រាវជ្រាវ និងធ្វើផលិតកម្មក្នុងវិស័យឧស្សាហកម្មកា​រពារ​ជាតិ៕

 

តាម ​VOV5 – វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ