17/07/2015 08:55 GMT+7 Email Print Like 0

បង្កើនកិច្ចសហការរវាងរណសិរ្សមាតុភូមិនៃប្រទេសទាំង២វៀតណាមនិងឡាវ


 

នារសៀលថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៥​ នៅរដ្ឋធានីហាណូយ ប្រធាន​គណៈកម្មា​ធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម លោក Nguyen Thien Nhan បាន ទទួលជួប​សន្ទនាជាមួយ​លោក Tong Gio Tho អនុប្រធាន​អចិន្ត្រៃ​គណៈ​កម្មា​ធិការ​មជ្ឈឹម​រណ​សិរ្សឡាវ កសាងប្រទេសជាតិ។ នៅទីនេះ លោក Nguyen Thien Nhan មាន​គោល​បំណង​​ឲ្យស្ថាន​ប័ន​រណសិរ្សវៀតណាម និងឡាវ បង្កើនការផ្លាស់ប្ដូរ បទពិសោធន៍ក្នុង​ការបណ្ដុះ​បណ្ដាល​កម្មាភិបាល ផ្លាស់​ប្ដូរថ្មីវិធីសាស្ត្រធ្វើសកម្ម ភាពនាពេលខាង​មុខ។ លោកក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​គណៈ​កម្មាធិការ​មជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម​នឹងខំប្រឹង​ប្រែង ធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី​អប់រំ ឃោសនា​សំរាប់​ជំនាន់​វ័យក្មេង អំពីចំណងសាមគ្គីភាពពិសេស ទំនាក់ទំនងមិត្ត ភាពសហប្រតិបតិ្តការលើ​គ្រប់​ជ្រុង​ជ្រោយ​រវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជន នៃប្រទេសទាំង២។

រីឯលោក Tong Gio Tho បានអះអាងថា នឹងប្ដេជ្ញាចិត្តពូនជ្រុំឲ្យចំណងសាមគ្គីភាព​ពិសេស ទំនាក់​ទំនង​មិត្តភាព​ស្មោះសរ​ និងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុង​ជ្រោយរវាង​បក្សទាំង២ រដ្ឋទាំង២និង​ប្រជាជន​នៃប្រទេសទាំ​ង​២ស្ថិត ស្ថិរ​ចីរភាព៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ